មេឈ្មួញអាងខ្នងឈ្មោះ ចែភក្ដិឈរជើងប្រមូលទិញឈើនៅស្រុកភ្នំក្រវាញដោយសេរីលោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ជាអ្នកនៅពីក្រោយ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី បន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនចេញពីទឹកដីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ មានការរិះគន់ថា ករណីមន្ត្រីរដ្ឋបាលព្រៃឈើ៤នាក់ចុះទៅក្រវែលផ្ទះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ តាមបទបញ្ជារបស់មេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គ្រាន់តែ…