មេឈ្មួញជើងខ្លាំង តែម ធារ៉ាដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ដោយសេរី
តាមប្រភពពីមន្ត្រីអាវុធហត្ថនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងតួនាទីជាប្រធានមន្ទីរបច្ចេកទេសសម្ភារៈនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ គឺលោក តែម ធារ៉ា មិនសូវមកបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួនឲ្យបានទៀងទាត់នោះទេ។ ផ្ទុយទៅវិញលោកវរសេនីយ៍ទោ(ស័ក្ដិ៍៤កន្លះ) តែម ធារ៉ា បានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊…