ក្រុមហ៊ុនចិនកំពុងបំពានកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចលោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់
ប្រភពព័ត៌មានពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានឲ្យដឹងថាក្រុមហ៊ុន យាន ឆាយ កំពុងកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃអភិរក្ស ព្រៃសហគមន៍តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដឹកជញ្ជូនមកលក់ឲ្យខ្លួនយ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ថាថ្មីៗនេះមានគោយន្ត៩គ្រឿង ព្រមទាំងរថយន្តបង្កុង ឬរថយន្តរ៉េវ៨០គ្រៀងដឹកជញ្ជូនឈើមូលធំៗចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចូលទៅទីតាំងក្រុមហ៊ុន យាន ឆាយ ដើម្បីអារច្រៀ…