មេឈ្មួញដុះស្លៃរឈ្មោះ តែម ធារ៉ាធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់រក្សាភាពស្ងៀមស្ងាត់
ប្រភពពីឈ្មួញឈើក្នុងស្រុកភ្នំក្រវាញ មួយចំនួនបានឲ្យដឹងថា នៅពេលពួកគេដឹកឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងពីតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល មកលក់ឲ្យឈ្មួញឈ្មោះ តែម ធារ៉ា នៅក្នុងស្រុកភ្នំក្រវាញ គឺគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ព្រោះគេមានការយោគយល់ឈ្មួញឈ្មោះ តែម ធារ៉ា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ តែម ធារ៉ា តែងប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន …