Daily Archives: May 18, 2019

ឈ្មោះ​ ចែរឿន​មេឈ្មួញជើង​ខ្លាំងដឹកជញ្ជូន​ឈើតាមអំពើ​ចិត្តមន្ត្រីជំនាញ​និងសមត្ថ​កិច្ចពា​ក់​ព័ន្ធឃុបឃិត​អភិបាល​ខេត្តរក្សាភាពស្ងា​មស្ងា​ត់

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ឃុំ​ពូ​ជ្រៃ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​រឿន មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ក្រុម​ឈ្មួញ​ដែល​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ តំបន់​អភិរក្ស និង​ព្រៃ​សហគមន៍ ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ចែ​រឿន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ទើប​អាច​ប្រមូល​ទិញ​ឈើ​កែច្នៃ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​រាជធា

លោក ​​ឡោ សុខា ​ស្នងការនគរបា​លខេត្តមណ្ឌលគិ​រីបណ្ដោយ​ឲលោក សា ​ផល្លាមេប៉ុស្ដិ៍ការ​ពារព្រំដែ​នឡាប៉ាខេ​ប្រព្រឹ​ត្តអំពើពុករលួយម៉ាសេ​រីព្រោះ​ជាមិ​ត្តភក្ដិជិត​ស្និទ្ធ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្បែរៗ​នោះ​សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សា ផល្លា មិនអាច​រំលង​បានជា​ដាច់ខាត​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ពី​០​គ្រឿង​ទៅ​៨០​គ្រឿង​ដឹកឈើ​ចេញទៅ​ស្រុក​យួន​និង​មាន​ម៉ូតូ​ដឹកឈើ​ទៅ​ស្រុក​យួន​ប្រមាណ​២០០​គ្រឿង​ទៅ​៣០០​គ្រឿង ដូច្នេះ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹក

មេគយ​ខេត្តសៀមរាប​ លោក​ សុខ ​​សុដារ៉ានិ​ងលោក​ ម៉ៅ សាមឿន​ឃុបឃិតគ្នា​ប្រព្រឹត្តអំពើពុ​ករលួយច្រើនរូ​បភា​ព

ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​យួន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ចូលទៅ​ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ទេនោះ​គឺ​លោក ម៉ៅ សាមឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​

កាស៊ី​ណូអន្លង់ជ្រៃ​បើកលេ​ងប​ញ្ជល់មាន់​អាប៉ោងនិ​ងយូរគី​ឲពល​រដ្ឋខ្មែ​រឲ្យ​ចូលលេ​​ងម៉ា​សេ​រី

ថ្មីៗនេះកាស៊ីណូអន្លង់ជ្រៃ​ បានដំណើរការបើកលេងល្បែងស៊ីសង ខ្នាតធំរួមមានបញ្ជល់មាន់  អាប៉ោង និងយូរគីដោយសេរី ។ ទីតាំងនេះ ស្ថិតនៅចំណុចខាងក្រោយផ្ទះសំណាក់ភូមិយើង  ស្ថិតក្នុងភូមិអន្លង់់ជ្រៃ ឃុំកក់ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ។

អ្នកចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរ មកពីក្នុងភូមិ -ស្រុក-ខេត្ត និងបណ្តា  ខេត្ត-រាជធានី សម្រុកចូលលេង ដូចទឹក កំពុង បាក់ទំនប់ ចាប់ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់លានរៀលបើ ដុល្លារវិញចាប់ពីថ្នាក់ពាន់រហូតមឺ នសែនដុល្លារ ក៍មានដែរ  ។ ការកត់សម្គាល់ឃើញទៀតថា  គ្មានការត្រួតពិនិត្យត្រឹមត្រូវតាម ច្បាប់អនុញ្ញាតទេ ព…