លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភាឲ្យស៊ីជម្រៅ
ប្រភពពីមន្ត្រីគយនៅក្នុង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមកលោក ឈួន សោភា ប្រធានការិយា ល័យស្រាវ ជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រើអំណាចគាបយកលុយពីក្រុមហ៊ុន ក្រុមឈ្មួញ និងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញពីច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ស្រេចតែអំពើចិត្ត។ ស្នាក់ការលោក ឈួន សោភា ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ គឺជាកន្លែងដែលលោក ឈួន សោភា ធ្វើសកម្មភាពគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីវករត…