លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរក្សាភាពស្ងៀមស្ងាត់
ប្រភពពីមន្ត្រីគយខេត្តត្បូងឃ្មុំ ដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានឲ្យដឹងថា ការ ដែលលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើ ពុករលួយដោយគ្មានញញើត អ្វីទាំងអស់ គឺដោយសារអាង មានខ្នង បង្អែក រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រួចមកគឺឈ្មួញនាំចូលទំនិញតាមច្រកនេះត្រូវបង់ពន្…