លោក ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីបង្ក្រាបតែឈ្មួញតូចតាចមិនបង់លុយតាមការកំណតចំណែកឈ្មួញធំៗមានខ្នងបង្អែករឹងមាំដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដដែល
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពី លោក ថាវ យ៉េន ត្រូវ បាន តែងតាំងជាមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគិរី រួចមកគឺបទលើ្មសព្រៃឈើ ក្នុងខេត្តរតនគិរី មិនទា ន់មានការ ថយចុះនោះទេ។ ផ្ទុយទៅវិញឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី ដូចជាឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំជាដើម នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនដដែល។ ជាងនេះទៅទៀតតាមច្រករបៀងច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ…