លោក សេង ឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរពិនិត្យមើលលោក អ៊ុន សុធាប្រធានមន្ទីរសាធារណការនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ប្រព្រឹត្តអំពើពុករលួយ
តាមប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីង រថយន្តផ្លូវជាតិលេខ៨ បានឲ្យដឹង ថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រ ចាំស្ថានីយ៍ក្នុងភូមិព្រៃព្នៅ នោះដែរ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តធុនធំតទ្រុងឬសណ្ដោងកន្ទុយផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត…