មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគិរីឃុបឃិតគ្មាជាប្រពន្ធ័ឲ្យក្រុមឈ្មួញក្រាក់ៗបំផ្លាញព្រៃឈើជិតរលាយអស់ហើយ
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំរិត ណយ មេនគរបាលប៉ុស្ដិ៍ ច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ នៅតែបន្តឃុបឃិតឲ្យឈ្មួញដឹកជញ្ជូន ឈើតាមរថយន្តឡង់គ្រឺស័រ កែច្នៃ និង រថយន្តជាច្រើនប្រភេទចេញទៅស្រុកយួនយ៉ាងរលូន ជាពិសេសនៅពេលយប់។ មន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលលៀ ហៅច្រកប៉ុស្ដិ៍៧ បានឲ្យដឹងថា ឈ្មួញឈ្មោះ សារឿន ម៉ាប់ ឈ្មួញឈ្មោះ ឆុង និងឈ្មួញឈ្មោះ គួយ សុឃុន ដែលជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី ហើយជាប្អូនប្រុសលោក ស្វាយ សំអ៊ាង អភ…