ប្រភពដែលស្និទ្ធនឹងលោក នុប សំអាន មេគយច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុង ក្រោយនេះលោក នុប សំអាន ឃុបឃិត ឲ្យឈ្មួញនាំ ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់ និងទំនិញខុសច្បាប់កាន់ តែច្រើនឡើងៗដែលជាហេតុ ធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ ប្រភពបានឲ្យ ដឹងទៀតថា ឈ្មួញឈ្មោះ ឌី ឈ្មួញឈ្មោះ ចិត្រ និងឈ្មួញមួយចំនួនទៀ តកំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកទំនប់រលក យ៉ាងរលូន។ ចំណែកមេគយធំៗនៅក្នុងខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យលោក នុប សំអាន និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ហើយឈ្មួញជាសាច់ញាតិមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ គឺជាអ្នកនាំចូលទំនិញគេចពន្ធតាមច្រកទំនប់រលក កាន់តែច្រើនឡើងៗ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថាលោក នុប សំអាន ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នុប សំអាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក នុប សំអាន មេគយច្រកទំនប់រលក ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតទេ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក នុប សំអាន ដែលជាមេគយនៅច្រកទំនប់រលកផងដែរ។
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទំនប់រលក បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទំនប់រលកបច្ចុប្បន្ននេះ គឺបង់ពន្ធជូនរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក នុប សំអាន យ៉ាងរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក នុប សំអាន មេគយច្រកទំនប់រលក ខ្លះផង។ មន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួន គឺលោក នុប សំអាន តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្ដោយឲ្យលោក នុប សំអាន ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តតទៅទៀតទេ ព្រោះមួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក នុប សំអាន ត្រូវបានលាតត្រដាង។មានត