ឧកញ៉ា​​ កៅ ប៊ុនលី​ ថៅកែសិប្ប​កម្មម្លូព្រៃ១ប្រ​មូលទិញឈើខុស​ច្បាប់ក្នុងដែ​នអភិរ​ក្ស​ព្រៃព្រះ​រ​កាជិតរ​លាយ​ហើយ

By | November 1, 2018

ព្រះវិហារ ៖  ប្រជាពលរដ្នបានឲដឹងថានៅព្រឹក ថ្ងៃទី៣១ខែ តុលា ឆ្នាំ២០១៨ថា ​ព្រៃ​ព្រះរកា ដែល​មាន​​ទំហំដី​​​ជិត​១០ ម៉ឺនហិកតា នៅ​ ក្នុង​​ភូមិ​សាស្រ្តប្រជុំ  ស្រុក​ចំនួន​៣​ នៃ​ខេត្ត​ព្រះវិហារ  គឺ​ជា​តំបន់​ព្រៃស្រោង ​ និង​ជា​ដែន​ជម្រក​សត្វព្រៃ  ​ដែល​នៅ​សេស សល់​ ចុង​ក្រោយ ​ក្នុង​ប្រទេស​កម្ពុជា។  ​ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន  តំបន់​ព្រៃ​ព្រះរកា ក៏​កំពុង​ទទួល ​រង​ការ​កាប់​ឈើ យក ​ទៅ​ជួញ​ដូរ​ខុស  ច្បាប់យ៉ាងអាណាធិបតេយ្យ  ជាក់ស្ដែង​ កាលពី​ថ្ងៃទី​២៧ ​ខែតុលា   ឆ្នាំ ២០១៨​ នេះ ​​សកម្មភាព   ​រថយន្ដ​ដឹក​ឈើ ​  របស់​ឧក ញ៉ា​ កៅ​  ប៊ុនលី​ បាន​ដឹក​ចេញ​ ​ពី​ក្នុង​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា ​​​​ ទាំង​កណ្ដាលថ្ងៃត្រង់​ ​គឺ​គ្មាន ​មន្ត្រី​ជំនាញ​ ឬ ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ ណា​មួយ​មើល​ឃើញ​សោះ ​ឲ្យ​តែ​ឡាន​លោក​ឧកញ៉ា ​កៅ ប៊ុនលី​ ចេញ គឺ​សមត្ថកិច្ច​ដេក​លក់​អស់​តែ​ម្តង​ ។

លោក​ឧកញ៉ា​ កៅ ​ប៊ុនលី​ គឺជា​ឈ្មួញ​ដុះស្លែ ​រក​ស៊ី​បើក​សិប្បកម្ម ​និង​ទទួល​ទិញ ​ឈើ​ប្រណីត​ ខុស​ច្បាប់​ពី​ឈ្មួញ​រក​ស៊ី​មួយ​ចំនួន ​យក​មក​ស្តុប​ទុក​សម្រាប់​យក​មក​កែច្នៃ​ ធ្វើ​ជា​សិប្បកម្ម ​គ្រាន់តែ​បំភ័ន្ត ភ្នែក​មហាជន​ ​រួច​ដឹក​ចេញ​ដោយ​ឡាន​កូរ៉េ ​២​តោន​កន្លះ ​​និង​រថយន្ដ​៥តោន ។

លោក​ឧកញ៉ា​ កៅ ​ប៊ុនលី​ ​បាន​ប្រមូល​ទិញ​ឈើ​នៅ​ចំណុចភូមិពោធិ៍ទាប​ ឃុំម្លូរព្រៃ១​ ​ស្រុកឆែប ​ខេត្តព្រវិហារ​ ដែល​កាប់​ក្នុង​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា​ ​យក​មក​ស្ដុប​ទុក​លក់​ឲ្យ​ឈ្មួញ​លក់​បន្ត​​តាម​ខេត្ត​ផ្សេង​ដូចជា​ ៖ ខេត្ត​កំពង់ធំ តាកែវ ,កំពត,ព្រៃវែង,ស្វាយរៀងជាដើម។

បច្ចុប្បន្ន​ បទល្មើស​ព្រៃឈើ ​​នៅ​ស្រុកឆែប ​ខេត្តព្រះវិហារ ​​បាន​កម្រើក​ឡើង​យ៉ាង​អនាធិបតេយ្យ ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ធ្វើការ​ទប់ស្កាត់ ​ឫ​បង្រ្កាប​នោះ​ឡើយ​​ ​ពិសេស​ សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​គឺ​លោក​ សេង ​លាង​ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​​​,ស្រុក​ជ័យសែន​ ​និង​ត្បែងមានជ័យ ​។

ពាក់ព័ន្ធបញ្ហា នេះយើងបានសុំ​ការ​បំភ្លឺ​ពី​មេការ​​ របស់​ឧកញ៉ា ​កៅ​ ប៊ុនលី ​បាន​ឲ្យដឹង​ថា ​សិប្បកម្ម​​របស់​លោក​ឧកញ៉ា​ មាន​ច្បាប់​ និង​ឈើ​មាន​ PC​ ត្រឹម​ត្រូវ​​តែ​ការ​​ទិញ​ឈើ​ចេញ​ពី​ព្រៃ​ព្រះរកា​គ្មាន​ច្បាប់​​ លោក​មេការ​ឆ្លើយថា ​គាត់​មិន​បាន​ដឹង​នោះ​ទេ ​?​ ។ចំណែក​កូន​ប្រុស​លោក​ ឧកញ៉ា ​បាន​បញ្ជាក់ថា ​លោក​គ្រាន់​តែ​ជា​មេការ​តែ​ប៉ុណ្ណោះ​ ​រឿង​ទាំង​អស់​ហ្នឹង ​គឺ​ ឪពុក​របស់​លោក ​ជា​អ្នក​ដោះស្រាយ​ ហើយ​រថយន្ដ​​៥តោន​ដឹក​ឈើ​ មិនមែន ​របស់​លោក​នោះ​ទេ​​។

​ប្រជាពលរដ្ឋ​ បាន​អំពាវនាវដល់ ឯកឧត្តម អ៊ុន ចិន្ដា អភិបាលខេត្តព្រះវិហារ មើលមន្រ្ដីជំនាញ អសកម្មមួយចំនួន ដែលពាក់ព័ន្ធនិងការងារទាំងនេះ ដើម្បីជួយ​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​ការ​ពារ​​ ទប់ស្កាត់​សកម្មភាព ​​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ​យក​ទៅ​ជួញដូរ ​ខុសច្បាប់​ដែល​កំពុង​កើត​ឡើង​ជា​រៀងរាល់ថ្ងៃ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *