អង្គភាពប្រឆាំងអំពេីពុករលួយ គូរដាក់មន្ត្រីជំនាញ ចុះស្រាវជ្រាវសេុីបអង្កេតធ្វេីការវះកាត់ ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត អង្គស្នួល ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ នៅផ្លូវជាតិ​លេខ ៤ បើកដៃ​ឲឲ្យរថយន្តធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀបជិះសេះលែងដៃ !

By | June 20, 2024
កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ដអង្គស្នួល លើ​ផ្លូវជាតិ​ លេខ​៤ បានបញ្ជាក់ឲ្យ​យេីងដឹងថា សព្វថ្ងៃនេះ​ ប្រធាន​ជញ្ជីងថ្លឹងរថយន្តអង្គស្នួល កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​រថយន្ត​ធំៗ​ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ លោក ប៉េង ពោធិ៍សា
រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​
​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន​ ទំនិញពីខេត្ត
ផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អង្គស្នួល បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តអង្គស្នួល ចំណុចតាម​បណ្ដោយ​ផ្លូវជាតិ​ លេខ៤ ​ស្រុកអង្គស្នួល ខេត្តកណ្តាល។​
មេឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល
ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះដែរ ។​
​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ លោក គង់ សោ
ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល​ ក៏ដូច លោក ប៉េង ពោធិ៍សា
រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តអង្គស្នួល ជាបន្ទាន់ ។​
​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្រុក​កណ្ដាលស្ទឹង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ ធំៗ នៅ​ខាងលើ​ផងដែរ​។​
​ជា​ការពិតអាជីវករនិងពួកឈ្មួញ​ មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ស្រុកអង្គស្នួល ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​
តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពានឡើយ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​អង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​អង្គស្នួល តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​នោះទេ​។​
​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដ
ជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល
រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង​ ​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​
​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៤ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​
​បញ្ហា​នេះ​គឺជា​រឿង​ដែល​ លោក​ ប៉េង ពោធិ៍សា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​៤
ស្រុក​អង្គស្នួល កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយតែម្យ៉ាងគត់៕

Leave a Reply

Your email address will not be published. Required fields are marked *