ស្ថានីយ៍ជ​​ញ្ជីងថ្លឹង​រថ​​យ​ន្តស្រុក​អង្គស្នួលរ​ង់​កា​ររិះគ​ន់ពី​ប្រជា​ពល​រដ្ឋថា​​ដា​​ក់​​យក​​តែ​លុ​យ?

By | October 27, 2019

កណ្តាល​ ៖ប្រធានស្ថានីយ៍ថ្លឹងរថយន្តស្រុកអង្គស្នួល  លោកវណ្ណាកំពុងត្រូវប៉ាន់កើបលុយដាក់ ហោប៉ៅស្ងាត់ៗ តាមរ យៈបើកដៃឲ្យឈ្មួញរ ថយន្ដដឹកទំនិញខ្នាតយក្ស។ ជាពិសេសរថយន្តដឹកដីនិងរថយន្តដឹកថ្មនិង ខ្សាច់ជាដើម នោះ បាន ធ្វើចរាចរណ៍ជារៀរាល់យប់ៗ ដោយរលូនដែលគេអះអាងថាសុទ្ធតែបានបង់ លុយមុន ឲ្យមន្ត្រីស្ថា នីយ៍ជញ្ជីង ថ្លឹងរថយន្ត ស្រុក អង្គស្នួលគឺក្រុមមន្ត្រីអាចរកចំណូល ក្រោមតុសម្រាប់ចែកគ្នាដាក់ហោប៉ៅគឺ លោកវណ្ណាប្រធាន ស្ថានីយ៍ជ ញ្ជីងនេះតែម្ដង​។ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូ វជាតិលេខ៤ បានធ្វើការរិះគន់ដល់មន្ត្រីដែល ឈរជើង ត្រង់ចំណុច ទីតាំង ស្ថានីយជញ្ជីងអង្គស្នួល-ខេត្តកណ្តាលស្ថិតមុខសាលាស្រុកអង្គស្នួល ថាមិនបាន យកចិត្ត ទុកដាក់ក្នុង ការផាកពិន័យឬមានវិធានការផ្លូវច្បាប់ ទៅរថយន្តដឹកល្មើសច្បាប់ឡើ យ។ជារៀងរា ល់ថ្ងៃ តែងតែសង្កេតឃើញតៃកុងចុះបង់លុយរួចឆ្លងកាត់យ៉ាងរលូន។បើទោះបីដឹកផ្ទុកលើទម្ងន់កំណត់ក៏ដោយនោះ។មហាជន បានប្រាប់ឱ្យដឹងថាសកម្មភាពរ បស់កម្លាំងចម្រុះមា នកងរាជអាវុធហត្ថ  នគរបាល ក្រោម ការគ្រប់ រួម មន្ត្រីសាធារណៈ ការនិងដឹ កជញ្ជូនមិនបានធ្វើការងារអ្វីក្រៅ ពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម និងដឹងទំនិញគ្រ ប់ប្រភេ ទឆ្លងកាត់ផ្លូវជាតិលេខ៤ប៉ុណ្ណោះ។ ចំណែកការថែទាំជួលផ្លូវជាតិវិញហាក់ គ្មានឃើញអ្វីគួឱ្យកត់ សម្គាល់ សោះ  ខណៈផ្លូវជាតិលេខ ៤ បានរងការទ្រុតទ្រោមជាអន្លើៗ ទៅហើយនោះ។  ប្រជាពលរដ្ឋបន្តថា បើសិនជាលុយ ដែលបាន មកពីការប្រមូលពីរថយន្តឆ្លង កាត់ស្ថានីយជញ្ជីងអង្គស្នួល -ខេត្តកណ្តាលនេះ ចូល ក្នុងថវិការរដ្ឋមិនអីទេ។ ប៉ុន្តែត្រូវបានគេសង្ស័យ ចូលទៅហោប៉ៅក្រុម មន្ត្រីពុករលួយច្រើនជាង  ដែលនាំឱ្យរដ្ឋមានបាត់បង់  ចំណូលរាប់ម៉ឺ នដុ ល្លា រក្នុងមួយខែៗ។កាលពី កន្លងទៅថ្មីៗនេះពាក់ព័ន្ធកា រចោទប្រកាន់ខាងលើនេះសា រពត៌មានយើងបា នទាក់ទ ងទៅ​លោកវណ្ណាប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកអង្គស្នួលដែរតែត្រូវបាន លោកជះសម្តីទាំងកំហឹងនិងច្រា នចោល។តាម ប្រភពច្បាស់ការណ៍ បានបង្ហើបថាក្នុង មួយថ្ងៃប្រាក់ចំ ណូលបានពីរថយន្តដឹកទំនិញដឹកថ្ម ដឹកដីដែ លឆ្លង កាត់ ស្ថានី យជញ្ជីងអង្គស្នួល នោះបាន បង់លុយជួនក្រុមមន្ត្រីដែល ឈរជើងកន្លែងជ ញ្ជីងមិនរំ លងមួយ គ្រឿង ណាឡើយ  ហើយប្រាក់ចំណូលពីប្រមូលចូលទៅថវិការរដ្ឋបានមួយចំនួន និងមួយចំនួនចូលហោ បៅបុគ្គលតែម្តង។ពាក់ព័ន្ធករណីខាងលើនៅ រសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩នេះ មិនអាចសុំកា រទំនាក់ទំង សុំការបំភ្លឺប ន្ថែ មទៅប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកណ្តាលលោក ម៉ឹង យូឡេងបានឡើយទេ។ សូមជម្រាបជូនថាលោក  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណកា រនិងដឹកជញ្ជូន ថ្លែង នារ សៀលថ្ងៃ ទី ២៨ ខែមករា ឆ្នាំ២០១៩ កន្លង ទៅក្នុងឱកាសដែល  លោកបានអញ្ជើញអធិបតី ភាព នៅក្នុង ពិធីចុះហ ត្ថលេខាលើកិច្ចព្រម ព្រៀងគម្រោងធ្វើ ឱ្យប្រសើរ ឡើងវិញកំណាត់ផ្លូវជាតិលេខ៥  ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ប្រធានស្ថានីយ៍ថ្លឹងរថយន្ត៣កន្លែងផ្សេងគ្នា ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស៊ីញ៉េដកចេញ ដោយរកឃើញថាធ្វើការល្មើសច្បាប់ផងដែរ។​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា លោកទើបតែចុះហត្ថលេខាដក ប្រធានស្ថានីយ៍ថ្លឹងរថយន្ត៣កន្លែង ដោយសារតែរកឃើញថា ពួកគេបានធ្វើការដោយល្មើសច្បាប់។លោក ទេសរដ្ឋមន្ត្រី រូបនេះបានបន្តថា នេះត្រឹមតែជាដំណាក់កា លទី១តែប៉ុណ្ណោះ។  ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត ខណ:ដែលកន្លែងជញ្ជីងខ្លះ រថយន្តមិនបានចូលថ្លឹងផ ងឱ្យទៅបាត់ ឱ្យទៅបង់លុយ។លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រឿងជញ្ចីងថ្លឹងរថយន្តនេះ សុទ្ធតែជារៀងដែលត្រូវឈឺក្បាលហើយ ដែលបានធ្វើឱ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែមានប ញ្ហាមិនចេះឈប់នោះ។​លោកបានបញ្ជាក់ថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅហើយ មិនទុកឱ្យខូចមុខមាត់ប្រ ទេស​ជាតិ និងរដ្ឋាភិ បាល បន្តទៀ តនោះ ទេ ព្រោះច្រើនដងពេកហើយ កាលពីមុនធ្លាប់ដូរម្តងហើយ ១៥ស្ថានីយ៍ បានដូរអស់ ម្តងហើយចំ ពោះស្ថានីយ៍ ទាំងនោះ  ហើយឯកសារគឺមាននៅក្នុងតុលារការនៅឡើយទេ ។មន្ត្រីក្រសួងបានដោះចេញម្តងហើយ ដាក់អ្នកថ្មីមកសង្ឃឹម ថាល្អ មិនដូចអ្នកចាស់ទៀតទេ ឥឡូវដាក់មកដូចអ្នកមុនទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចាប់ផ្តើមរាងចាលហើយ នឹងមិនទុកឱ្យនៅដូចនេះទៀតទេ។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យអ្នកធ្វើការ នៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ឡានត្រូវថ្លឹងឱ្យបា នពិតប្រាកដ ទម្ងន់លើសត្រូវផាកពិន័យ មិនអាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀតបាននោះទេ  រឿងនេះសុំបញ្ចប់ហើយ មន្ត្រីទាំងអស់ត្រូវឈប់បន្តល្មើសសកម្មភាពទាំងនេះទៀត ហើយបើជាមន្ត្រីពិតជាសូមអរគុណណាស់ ហើយមន្ត្រីមិនល្អ បើនៅតែអញ្ចឹងទៀតនៅមិនបាននោះទេ ។​
សូមបញ្ជា ក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិ ធានការមន្ដ្រីតាមស្ថានីយ៍ជញ្ជីងណាដែលបណ្ដោយឱ្យមានការដឹកលើសទម្ងន់និងធ្លាប់បានដកមន្ដ្រី១៤នាក់បញ្ជូនទៅតុលាការផ្ដន្ទាទោសផងដែរ។​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសព្រមាន ចាត់វិធានការផ្លូវ ច្បាប់ប្រឆាំងនឹងមន្ត្រីជំនាញខាងជញ្ជីងថ្លឹងរថយន្តដែលដឹកទំនិញលើសទម្ងន់ គឺត្រូវប្តឹង ទៅតុលាការផ្តន្ទាទោ សតាមច្បាប់ចំពោះមន្ដ្រីដែលប្រព្រឹត្តកំហុសឆ្គងបណ្តោយឲ្យមានរថយន្តដឹកទំនិញលើសទម្ងន់បន្តបើកបរបំផ្លាញ ផ្លូវ ហើយត្រូវ ចាប់រថយន្តដឹកទំនិញលើសទម្ងន់ទាំងអស់ មិនថារបស់អ្នកធំ អ្នកមានអំណាចរូប ណាទេនោះទេ។លោកបញ្ជាក់ថា ក្រសួងបានដកមន្ដ្រី១៤នាក់ជាបន្ទាន់ហើយកន្លងមក ដោយបញ្ជូនទៅតុលា ការផ្ដន្ទាទោស ទាក់ទិន  នឹងការថ្លឹងរថយន្ត ហើយបើមានមន្ដ្រីជញ្ជីងណាចង់សាក នឹងប្រព្រឹត្តខុសនឹងបញ្ជូ នទៅតុលា ការទៀត។លោ កទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះខណៈដែ លលោកដឹកនាំមន្ដ្រីចុះពិនិត្យ ការដ្ឋាន  ជួស ជុលផ្លូវជា  តិលេខ ៤៨ ដែលបំបែកចេញពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកោះកុងកាលពីថ្ងៃទី១៤  ខែតុលា ឆ្នាំ២០១៨កន្លងទៅ៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *