សម្ដេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីគួរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅ អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមជាមេគយចល័តទូទាំងប្រទេសផ្អើលអ្នករកស៊ី តូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់ឲ្យដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកទូទាំងប្រទេសជាពិសេសផ្លូវជាតិនិងតាមព្រំដែន

By | June 17, 2024
ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ
គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។
លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា​ ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវឲ្យមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ ដើម្បី​រកចំណូល​ចូល​ជាតិ​​។
លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋានគយចល័ត,ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់ តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័ត​យ៉ាងត្រេក ត្រអាលបំផុត។
ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមលោកនូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅដើម្បីគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ ។ អ្វីដែលជាទីចាប់អារម្មណ៍របស់ឈ្មួញអ្នករកស៊ីដឹកទំនិញនោះថា មានជនស៊ីវិលដើរធ្វើសកម្មភាពចាប់ជម្រិត ឬក៏មន្ត្រីគយស្លៀកពាក់ស៊ីវិលដើរធ្វើ សកម្មភាពជម្រិតយកលុយពីអ្នកដឹកទំនិញក្រោមបង្គាប់បញ្ជារបស់លោកនូស៊ីថា។
រំលឹកថា មុន​បាន​មក​កាន់​តំណែងជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ និង​ប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភនោះលោក នូ ស៊ីថា ក៌បានសូកប៉ាន់ជ្រែ​រត់​ការយកតំណែងខ្លាញ់​តែម្តង ទីបំផុត​ ដោយសារតែអំណាចលុយរបស់លោក នូ ស៊ីថា ក៌បាន​ផ្លោះ​មេឃឡើង​ធ្វើ​ជាមេគយ​ប្រចាំខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យសម្រាប់ឲ្យលោកនូ ស៊ីថា បង្កើនប្រាក់ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមាន លទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។​
ប្រភព បានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ខ្ពស់ក្នុង​ការប្រព្រឹត្ត​ អំពើពុករលួយ​គ្រប់​រូបភាព​ក្នុងការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុងកណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។​
ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយធ្វើយ៉ាង ណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ ដ៏​ហ៊ឺ​ហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។
ដូច្នេះគួរតែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយនិង​រដ្ឋាករ មានវិធានការសើរើ​ការប្រកាស​តែងតាំង​ ប្រធាននាយកដ្ឋានគយចល័ត​ ឡើងវិញផង ដោយ​ហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ ! មានតែអង្គភាព ACU ទេដែលអាចរកឃើញភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័ត ដែលល្បីល្បាយពីអំពើពុករលួយធ្វើមានធ្វើ បបានសំរាប់តែគ្រួសារខ្លួនតែប៉ុណ្ណោះ។មានតភាគ

Leave a Reply

Your email address will not be published. Required fields are marked *