រាជធានីភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់ កណ្តាលក្រុងភ្នំពេញ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា គេឃើញមាន សកម្មភាពក្រុមអ្នកញៀនល្បែង ស៊ីសងភ្នាល់ជល់មាន់បាន មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនយក មាន់មកភ្នាល់លេង ដាក់លុយម៉ាសេរីដោយ គ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើយ ជាពិសេសគេឃើញ សមត្ថកិច្ចមួយចំនួន ទៅទទួលលាភ សក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួន ទើបមិនចាត់វិធានការបង្ក្រាប សង្វៀនជល់មាន់មួយកន្លែងនៅក្រោយសួន កាណា ឌី យ៉ា នេះទាល់តែសោះ? ។
សូមជម្រាបថា សង្វៀនជល់មាន់ក្បែររបងសួនការណាឌីយ៉ានេះ បានបើកលេងជាយូរឆ្នាំមកហើយ គឺចាប់តាំង ពីលោក ពេ ជ្រ កែវមុនី ឡើងកាន់តំណែងជាចៅហ្វាយ ខណ្ឌមានជ័យ និងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ គឺ សង្វៀនជល់ មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែន ជ័ យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើមចេញពីមេសង្វៀនអត់ច្បាប់ ឈ្មោះ ម៉ាប់ និងអា ខេសាន់ ដែលបានលួចបើក លេងជាយូរណាស់មកហើយ ដោយចង តង់ធ្វើរោងសង្វៀននៅជាប់ ក្បែរត្រពាំងឈូក ក្នុងព្រៃដើមកាស្យា និងដើមត្នោត ក្រោ យ សួនឧស្សាហកម្មកាណាឌីយ៉ា ហើយបានបើកលេងជារៀងរាល់ ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមាន កម្លាំង សមត្ថកិច្ច ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។
តាមសេចក្ដីរាយការណ៍ពី កន្លែងសង្វៀនជល់មាន់ខាងលើ ល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគគ្រេងមានមាន់ជល់រាប់សិ បគូរភ្នាល់ចាក់លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសង គ្នាហ៊ោកញ្ចៀវទ្រហឹងអឺងកង និងមានបៀរ អាប៉ោង លេងគា បស៊ី គ្នាយ៉ាង សាហាវកំពុង ល្បីល្បាញកក្រើកពេញសង្វៀន នៅទីតាំងខាងលើនេះ មិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋា ននោះទេ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះសង្វៀនជល់មាន់ នៅចំណុចត្រពាំងឈូកដើមកាស្យា ក្បែរដើមត្នោតខាងក្រោយ ជាប់នឹងរបងសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចូលតាម ផ្លូវឌួង ងៀប ២ខាងកើតឆៀងខាងត្បូងវត្តអង្គតាម៉ិុញញនេះ បានបើកដំណើរការលេងយ៉ាងទ្រហឹងអឺងកងជាយូរណាស់មកហើយ គេមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬសមត្ថកិច្ចខាងក្រសួង និងកម្លាំងអន្តរាគមន៍ក្រុង ចុះមកចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានម្តងណាឡើយ ជាក់ស្តែងគេឃើញក្រុមអ្នក ជល់មាន់បានណាត់ជួបគ្នា យ៉ាងគគ្រឹកគគ្រេងដោយមានអ្អ្នកស្ពាយ កន្ត្រកមាន់ជល់ចុះពីលើ រថយន្តនិងម៉ូតូហើយចតផ្ញើនៅម្តុំចិញ្ចើម ផ្លូវក្បែរគល់ស្ពានមាត់លូនិងផ្ញើម៉ូតូនៅកន្លែង លក់ បាយ លក់ចាប់ហួយ ដែលមានម៉ូតូនិងរថយន្តជា ច្រើនគ្រឿងរួចដើរចូលទៅ លេងនៅសង្វៀន ខាងលើនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះកំពុងមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារមានចោរលួចគាស់ផ្ទះ ឆក់ ប្លន់ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាងអនាធិបតេយ្យគឺបណ្ដាលមកពីភូមិឃុំគ្មានសុវត្ថិភាព ព្រោះក្នុងមូលដ្ឋានរស់នៅ មានបនល្បែងស៊ីសងបៀរ អាប៉ោង ជល់មាន់ យ៉ាងធំនៅទីនោះ និងគ្មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយ ទើបបានកើតជារឿងអំពើហឹង្សាមានចោរគាស់ផ្ទះ ចោរលួច ចោរប្លន់ បែបនេះកើតឡើងជារឿយៗ ជាពិសេសសង្វៀនជល់មាន់ដុះស្លែក្បែរក្រោយសួនឧស្សាហកម្មកាណាឌីយ៉ាកណ្តាលក្រុងនេះតែម្តង។
លោក ឃួង ស្រេង បានប្រកាសដាក់បទបញ្ជាថា ”ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ នូវល្បែងស៊ីសងគ្រប់ប្រភេទដែល នេះជាប ញ្ហាមួ យយ៉ាងក្តៅគគុក ”ជាពិសេសសង្វៀនជល់ មាន់នៅកណ្តាលក្រុងភ្នំពេញនេះតែម្តង ដែលស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ នៅតែបន្ត លេងយ៉ាងកក្រើកដដែល ខណៈលោក ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវយ ក ចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ទាំងនេះ ដោយហេតុថា ល្បែងស៊ីសង ខុសច្បាប់ទាំងនេះវាជា ចំណុចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើឲ្យបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើឃាតកម្ម ចោរលួច ឆក់ ប្លន់ ជាដើម គ្រាដែលមជ្ឈដ្ឋានប្រជាពល រដ្ឋនិយាយថា ស្តាប់បទបញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេង ឮតែប្រកាសដដែល ៗ ស្ទើរហឹង ត្រចៀក ហើយហាក់គ្មានប្រសិទ្ធភាពចំ ពោះសង្វៀនជល់មាន់នៅកណ្តាលរាជធា នីភ្នំពេញអត់មាន ការបង្ក្រាបអីទាល់ តែសោះអញ្ចឹង?។
ប្រជាពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាសង្វៀនជល់មាន់នេះ បានបើកលេងជាចំហរជាយូរណាស់មក ហើយ មិនដឹង ជាម្ចា ស់ សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានលទ្ធភាពបើកសង្វៀន ជល់មាន់នៅកណ្តាល ក្រុងភ្នំពេញ បាន យ៉ាងរំភើយបែបនេះ ដោយមិនមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ មានវិធាន ការ បង្ក្រាបទាល់តែសោះ ប្រហែលជាម្ចាស់សង្វៀនជន់មាន់នេះ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ច ឬមួយមកពីសមត្ថកិច្ចនិង អាជ្ញាធរ គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឲ្យបទបញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេង និងលោក ស្នងការ ស ថេត “សាបដូចទឹកទន្លេ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការដាស់តឿនជាច្រើនលើកច្រើន សារនេះ បានធ្វើដំណើរមកដល់ចំណុច អភិក្រមទី៥ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា ”ចាប់ពីពេលនេះទៅ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេត្ត ក្រុង រាជធានី ត្រូវតែយកចិត្តទុកដាក់ ឲ្យខ្លាំងក្លាបំផុត ដោយចុះល្បាតតាមដានរកមើលទីតាំង ដែលលួចបើកបនល្បែងស៊ីសង ដោយខុសច្បាប់ ដូចជាល្បែងជល់ មាន់ បៀរ អាប៉ោង ហ្គែមអុីនធើណេត ចាក់ឆ្នោត ចាក់បាល់ កន្ទុយលេខ។ល។” ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់កា រផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈ អុីនធើណែត អនឡាញ ក្នុងនិងក្រៅ ប្រទេសនៅក្នុងព្រះរាជាណាច ក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថ លេខាលើសារាចរណែនាំនេះ តទៅ។
ដូច្នេះឃើញថាបច្ចុប្បន្ននេះ បទល្មើសល្បែងស៊ីសងនិងសង្វៀន ជល់មាន់នេះជារឿងក្តៅគគុក ដែលមិនអាចអត់ ឱនឲ្យបានឡើយ ក្នុងនោះមានទាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ក្រុង កម្លាំងជំនាញ ច្រើនផ្នែកណាស់ ចុះហេតុអ្វីក៏នៅតែកើតមានសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទជាលក្ខណៈទ្រង់ទ្រាយធំទៀតនៅក្នុងទឹក ដីរាជធានីភ្នំពេញ ដែលបញ្ហានេះ បើលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ, លោក ស្នងការន គរបាលក្រុង ស ថេត បើពិតជាមិន បានជាប់ពាក់ព័ន្ធនឹង ផលប្រយោជន៍នោះទេ គួរតែមានវិធានការទប់ ស្កាត់ និងបង្ក្រាប តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល និង បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ជាបន្ទាន់ផងទាន…!។(មានត)