ល្បែង​ស៊ីសងកើត​ពេញបន្ទុក​ក្នុងឃុំតាម៉ៅ​ស្រុកព្រែក​ប្រសព្វខេត្តក្រ​ចេះអាជ្ញាធរពា​ក់ព័ន្ធ​បា​នទទួលផ​លប្រយោ​ជន៍

By | June 24, 2019

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សង្វៀន​បញ្ជល់​មាន់​ក្នុង​ចំការកៅស៊ូ​ភូមិ​ខ្សា​ត់ កំពុងដំណើរការ​យ៉ាង​រលូន ហើយ​មាន​អ្នកចូលរួម​លេង​មកពី​គ្រប់ទិសទី​ដោយ​អ្នកខ្លះ​ជិះ​រថយន្ត​ទំនើបៗ​ចូល​មកលេង​ជាប្រចាំ​តែម្តង​។ ទន្ទឹមនឹងនេះ​ក៏មាន​អ្នកញៀន​ល្បែង​បញ្ជល់មាន់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ចូលមក​លេងល្បែង​បញ្ជល់មាន់​ក្នុង​ចំការកៅស៊ូ​ភូមិ​ខ្សា​ត់ ព្រោះ​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​ម៉ៅ និង​មេឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មានការ​សង្ស័យថា លោក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ និង​អភិបាលស្រុក​ព្រែក​ប្រសព្វ ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នៅក្នុង​ចំការកៅស៊ូ​ភូមិ​ខ្សា​ត់ ផងដែរ​ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្សា​ត់ បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អ្នកចូលរួម​លេង​កាន់តែ​ច្រើនឡើងៗ​ដោយ​ក្នុងការ​បញ្ជល់មាន់​មួយគូៗ​មាន​ដាក់​ដើម​ថា​ន់​រាប់លាន​រៀល​ឬ​រាប់ពាន់​ដុល្លារ ហើយ​មាន​អ្នកចាញ់​អស់​លុយ អស់ទ្រព្យ​សម្បត្តិ​ជា​បន្តបន្ទាប់​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្សា​ត់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹងថា នៅ​ចំការកៅស៊ូ​មួយកន្លែង​ក្នុង​មូលដ្ឋាន​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​លោក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ខ្សា​ត់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ អំពាវនាវ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​នោះ​បើក​លេង​ចាប់ពី​ថ្ងៃត្រង់​ដល់​ល្ងាច​ព្រោះ​ជា​កន្លែង​លេងល្បែង​ស៊ីសង​ប្រកបដោយ​សុវត្ថិភាព​បំផុត​គ្មាន​ការរំខាន​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​នោះទេ​។ ដោយសារ​មាន​សេចក្ដី​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីនគរបាល​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ព្រែក​ប្រសព្វ ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ក្នុង​ឃុំ​តា​ម៉ៅ ហើយ​មិន​ចាត់វិធានការ​បង្ក្រាប។បឋម

Leave a Reply

Your email address will not be published. Required fields are marked *