ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែង ជាប្រ ធា ន ការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចមកគឺលោក ងួន កុសល កំពុងអនុវត្តន៍តាម មេរៀនរបស់ លោក ហ៊ុយ សុជាតិ អតីតមេគយច្រក ប៉ោយប៉ែត យ៉ាងស្ទាត់ជំនាញ។ មន្ត្រីនៅច្រកប៉ោយប៉ែត បានឲ្យដឹងទៀត ថាលោក ងួន កុសល បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ទន្ទឹមនឹងនេះលោក ងួន កុសល ព្រមទាំងបក្ខពួកបែរជាគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាមរ៉ឺម៉កដោយគ្មានការយោគយល់ឡើយ។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង ហើយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រឹមមួយរយៈពេលខ្លី គឺលោក ងួន កុសល កំពុងបង្ហាញស្នាដៃខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ រឿងអាស្រូវរបស់លោក ងួន កុសល ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែមេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនតែម្តង ហើយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញជាបន្ទាន់និងចាត់វិធានការទប់ស្កាត់អំពើពុករលួយតាមច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លះផងដើម្បីកុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកចាប់តាំងពីអំឡុងចុងខែមករា ឆ្នាំ២០១៩ រហូតមក។ ដូច្នេះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងបញ្ហានេះទេ ព្រោះលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួន។លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ងួន កុសល មេគយច្រកប៉ោយប៉ែត។បឋម