ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យ ដឹងថា ប្រសិនបើគ្មានការឃុបឃិត ជាប្រព័ន្ធទេនោះ គឺក្រុម ហ៊ុនលឹមរ៉ូយ៉ាល់ មិន អាចបន្តសកម្មភាពកាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពី ស្រុកកោះញែក តាមរថយន្តធំៗ យ៉ាងគគ្រឹ កគ គ្រេងដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន គួរចាត់វិធានការ ទប់ស្កាត់បទល្មើសបំផ្លាញ ព្រៃឈើក្នុងស្រុកកោះញែក ជាបន្ទាន់ ព្រោះប្រភពខ្លះបានឲ្យដឹងថា មន្ត្រីបរិស្ថានប្រ ចាំតំបន់ដែន ជម្រ កសត្វព្រៃភ្នំព្រេច និងប្រចាំតំបន់ដែនជម្រកសត្វព្រៃស្រែពក គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បំផ្លាញព្រៃឈើក្នុងស្រុកកោះញែក។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាអ្នកសម្របសម្រួលឲ្យមន្ត្រីបរិស្ថានក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក កែវ សុភគ៌ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងបរិស្ថាន ជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ខ្លួនផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងរលូន។
លឹមរ៉ូយ៉ាល់ កំពុងបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ដែនជម្រកសត្វព្រៃស្រែពក យ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភគ៌ គឺជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើនៅស្រុកកោះញែក កំពុងប្រឈមនឹងសេចក្ដីវិនាស។ ជាពិសេសលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏មិនចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បំពានកាប់ឈើក្រៅទីតាំងដីសម្បទានរបស់ខ្លួនហើយអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរាលដាលនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈើដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនធ្វើអាជីវកម្មសព្វថ្ងៃនេះ គឺស្របច្បាប់មានត្រឹម៣០ភាគរយប៉ុណ្ណោះ ហើយឈើខុសច្បាប់មានដល់ទៅ៧០ភាគរយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតពីសំណាក់មន្ត្រីធំៗនៅក្នុងខេត្តមណ្ឌលគិរី ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះមហន្តរាយព្រៃឈើនៅស្រុកកោះញែក។ ដោយហេតុថា ការដែលលោក ស្វាយ សំអ៊ាង ដាក់បទបញ្ជាទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកាលពីពេលថ្មីៗកន្លងទៅនេះ គឺជារឿងឥតន័យព្រោះក្រុមហ៊ុនលឹមរ៉ូយ៉ាល់ នៅតែបំពានកាប់ឈើក្រៅទីតាំងដីសម្បទានរបស់ខ្លួនស្រេចតែអំពើចិត្តគ្មានញញើតអ្វីឡើយ។បឋម