ប្រភពដែលស្និទ្ធនឹងលោក ហ៊ាល ទូច បានឲ្យដឹងថា មួយរយៈកន្លងទៅ នេះលោក ហ៊ាល ទូច និងបក្ខពួក កំពុងស ប្បាយ ប្រមូលលុយពីក្រុមឈ្មួញដឹកជ ញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់ និងទំនិញ ខុសច្បាប់ដោយ សេរី ហើយមិនខ្វល់ពីការរិះ គន់អ្វីទាំងអស់។ ឈ្មួញមួយចំនួន ដែលបង្កប់ទំនិញគេចពន្ធតាមរ ថយន្តក្រុងដឹក ជញ្ជូនអ្នក ដំណើររបស់ក្រុមហ៊ុនមួយចំនួនត្រូវបង់លុយតាមការកំណត់របស់លោក ហ៊ាល ទូច ទើបអាចចៀសផុតពីការបង្ក្រាប ហើយបើឈ្មួញណាហ៊ានគេចវេះត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខានឡើយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ហ៊ាល ទូច ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា ដែលចាំជួយការពារគ្រប់ពេលវេលា។
ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនផ្លែឈើនិងទំនិញផ្សេងៗតាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានឲ្យដឹងថា សម្រាប់ផ្លែឈើនិងទំនិញក្នុងមួយរថយន្តត្រូវលោក ហ៊ាល ទូច គាបយកលុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ក្នុងមួយថ្ងៃៗមានរថយន្តសាំយ៉ុង រថយន្តកូរ៉េ ដឹកជញ្ជូនផ្លែឈើនិងទំនិញផ្សេងៗឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង រាប់រយគ្រឿងដូច្នេះលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានឲ្យដឹងថា សម្រាប់ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ាល ទូច ទើបអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនគួរមើលរំលងរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង តទៅទៀតឡើយព្រោះធ្វើឲ្យប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយយ៉ាងគឃ្លើន៕
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានអះអាងថាបច្ចុប្បន្នលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង កំពុងប្រើប្រាស់តួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ាល ទូច និងបក្ខពួកមួយចំនួនដែលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង រួចមកគឺលោក ហ៊ាល ទូច មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នោះទេ គឺលោក ហ៊ាល ទូច គិតតែពីរឿងប្រមូលលុយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ត្រូវបានមន្ត្រីនិងភ្នាក់ងារគយខេត្តកំពង់ឆ្នាំង លាតត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ទងករណីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញមួយចំនួនដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង គឺត្រូវលោក ហ៊ាល ទូច ប្រើអំណាចគាបយកលុយតាមអំពើចិត្ត។ សូម្បីតែឈ្មួញដែលដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនក៏ត្រូវលោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង ព្រមទាំងបក្ខពួករាប់ក្បាលរថយន្តគាបយកលុយលើតុក្រោមតុតាមអំពើចិត្តផងដែរ។(មានត)