ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈើ ឈ្មោះ វិញ រ៉យ និងប្រពន្ធ ឈ្មោះ ជិន គឹម អនដឹកជញ្ជូនឈើធ្វើសកម្មភាពបំ ផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់និ ងព្រៃព្រះរកាខេត្តព្រះ វិហារស្ទើររៀង រាល់ ថ្ងៃនៅពេល យប់ហើយដឹកជញ្ជូនចូលមកចែកចាយ តាមដេប៉ូជាច្រើនកន្លែងក្នុងខេត្តកំពង់ធំដោយសេរីមិនមានស មត្តពាក់ពន្ធ័ណាហ៊ានបង្រ្កាបឡើយអោយតែលឺថារបស់ឈ្មោះវិញ រ៉យនិងប្រពន្ធឈ្មោះ ជិន គឹមអនគឺចប់?
។ ប្រភពបានឲ្យដឹងទៀត ថាការដែលឈ្មួញ២នាក់ប្ដីប្រពន្ធខាងលើ នេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមាន លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ជាខ្នងបង្អែកយ៉ាងរឹងមាំ ហើយសមត្ថកិច្ចពា ក់ព័ន្ធមួយចំនួន ទៀតក៏ ទទួលបានផលប្រយោជន៍ផងដែរ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន នៅតែបន្ត សកម្មភាពបំផ្លាញព្រៃឈើក្នុង តំបន់ព្រៃព្រះរកា និងព្រៃឡង់ដោយ គ្មានញញើតអ្វីទាំងអស់ព្រោះមានខ្នងបង្អែករឹងមាំចាំ ជួយការពារគ្រប់ពេលវេលា។
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បានបង្ហើបឲ្យដឹងថា មន្ត្រីជាន់ខ្ពស់និងសមត្ថកិច្ចជាន់ខ្ពស់ជាច្រើននាក់ក្នុងខេត្តកំពង់ធំ បានចាត់ទុកឈ្មួញឈើ២នាក់ប្ដីប្រពន្ធខាងលើនេះ ជាប្រភពចំណូលរបស់ពួកគេទើបពួកគេមិនហ៊ានប៉ះពាល់ឈ្មួញទាំង២នាក់នេះឡើយ។ ប្រភពបានឲ្យដឹងទៀតថា អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ព្រមទាំងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រហែលជាទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ទើបបណ្ដោយឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តមិនដែលឃើញមានការបង្រ្កាបម្តងណាឡើយអាចមានអម្ពាំងអ្វីមួយហើយមើលទៅ? ។ ជាក់ស្ដែងក្នុងខណៈដែលឈ្មួញដទៃទៀតផ្អាកសកម្មភាពជាបណ្ដើរៗនោះ គឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា ដោយគ្មានញញើតអ្វីឡើយ។ ទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដឹកជញ្ជូនឈើកាន់តែខ្លាំងឡើងៗហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ដោយសារតែលោក ប៊ុន សុធី ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទើបប្រឹងប្រែងប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងតក់ក្រហល់។ ជាក់ស្ដែងលោក ប៊ុន សុធី ត្រូវបានគេដឹងថា ជាខ្នងបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ទើបឈ្មួញ២នាក់ប្ដីប្រពន្ធនេះអាចបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា មកចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ យ៉ាងរលូន។ ប្រសិនបើគ្មានលោក ប៊ុន សុធី ជាខ្នងបង្អែកទេនោះ គឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
ជុំវិញបញ្ហាខាងលើនេះដែរ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា មានសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀតដូចជា សមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចអាវុធហត្ថ ក៏ជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះដែរ។ អាចនិយាយបានថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ខាងអាវុធហត្ថនិងខាងនគរបាល គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បង្កើនសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា យ៉ាងរុងគាល។(មានត)