ប្រភពដែលស្និទ្ធនឹងលោក ទី ប៊ុនឡង់ បានឲ្យដឹងថា បច្ចុប្បន្នដើម្បីបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់ខ្លួន គឺលោក ទី ប៊ុនឡង់ តែងយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ និងយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកទន្ទេញជាប់មាត់។ មន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសសៀមតាមច្រកនេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបើងចែកផលប្រយោជន៍ជាមួយលោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ខ្លះផងព្រោះលោក គុណ ញឹម ដែលជាមេគយធំ កំពុងសម្ងំស្ងៀមបណ្ដោយឲ្យលោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធ បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។
រឿងអាស្រូវរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពត្រូវបានលាតត្រដាងជាបន្តបន្ទាប់មិនអាចបិទបាំងបានឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាមានការជួយសម្រួលពីលោក សំ សុវណ្ណារិទ្ធ ដែលជាប្រធានសាខាគយខេត្តប៉ៃលិន ផងដែរ។ ប្រការនេះហើយទើបលោក ទី ប៊ុនឡង់ កាន់តែមានឥទ្ធិពលធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត ជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។
ថ្មីៗនេះប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា សមត្ថកិច្ចគយនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយសូម្បីតែខុសម៉ោងរដ្ឋបាលក៏សមត្ថកិច្ចគយសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញពីទឹកដីសៀមយ៉ាងរលូនដែរ។ ប្រភពបានឲ្យដឹងទៀតថា លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងងងើល ព្រោះមានការសម្របសម្រួលពីលោក សំ សុវណ្ណារិទ្ធ ដែលជាប្រធានសាខាគយខេត្តប៉ៃលិន ផងដែរ។ ទន្ទឹមនឹងការឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក គឺលោក ទី ប៊ុនឡង់ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ធ្វើការគាបសង្កត់យ៉ាងខ្លាំងទៅលើអាជីវករតូចតាច និងប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាព។
ប្រភពពីមន្ត្រីគយនៅខេត្តប៉ៃលិន មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ដែលមានការសម្របសម្រួលពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងប្រមូលលុយយ៉ាងត្រជាក់ចិត្តពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ មន្ត្រីគយខេត្តប៉ៃលិន បានលើកឡើងទៀតថា ការដែលលោក ទី ប៊ុនឡង់ អាចឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំ ខុសម៉ោងរដ្ឋបាល គឺមានការឃុបឃិតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ។ អាចនិយាយបានថា សមត្ថកិច្ចពាក់ព័ន្ធពីស្ថាប័ននានានៅច្រកទ្វារអន្តរជាតិព្រំ ឃុបឃិតជាមួយលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ដើម្បីប្រមូលផលប្រយោជន៍យ៉ាងរលូន។បឋម