ប្រភពពីមន្ត្រីរាជការក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះលោក ជុំ សំនិត នៅតែប្រើប្រាស់រថយន្តរបស់រដ្ឋដឹកជញ្ជូនទំនិញគេចពន្ធពីប្រទេសសៀមទៅរាជធានីភ្នំពេញ យ៉ាងរលូនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ជុំ សំនិត តែងចំអកឲ្យអ្នកសារព័ត៌មាននៅក្នុងខេត្តឧត្ដរមានជ័យ ដែលចុះផ្សាយរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួន ហើយទន្ទេញឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន និងលោក គង់ វិបុល ជាប់មាត់តែម្ដងដើម្បីបង្ហាញថា ខ្លួនមានខ្នងបង្អែកដ៏រឹងមាំ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ជុំ សំនិត ប្រធានសាខាគយពន្ធដារខេត្តឧត្ដរមានជ័យ កំពុងបន្តប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាលើសមុនទៅទៀត ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បែរជាមើលរំលងទៅវិញ។ ហេតុនេះហើយទើបលោក ជុំ សំនិត កាន់តែបង្កើនសកម្មភាពពុករលួយយ៉ាងគំហុក ព្រោះអាងមានខ្នងបង្អែករឹងមាំក្នុងក្រសួងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានពន្ធដារ។ ដូច្នេះហើយទើបមន្ត្រីរាជការក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្ដរមានជ័យ អំពាវនាវឲ្យលោក ឱម យ៉ិនទៀង បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត និងចាត់វិធានការតាមច្បាប់ប្រកដោយប្រសិទ្ធភាពពិតប្រាកដផងដែរ៕
ប្រភពពីមន្ត្រីរាជការនៅក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា មកដល់ពេលនេះលោក ជុំ សំនិត ប្រធានសាខាគយពន្ធដារខេត្តឧត្ដរមានជ័យ កាន់តែបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា លោក ជុំ សំនិត អាងមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាបង្អែករឹងមាំទើបហ៊ានបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត។
បើតាមមន្ត្រីពន្ធដារក្នុងខេត្តឧត្ដរមានជ័យ ដែលស្និទ្ធនឹងលោក ជុំ សំនិត បានឲ្យដឹងថា អំពើពុករលួយខ្លាំងក្លារបស់លោក ជុំ សំនិត គឺកេងប្រវ័ញ្ចលើកម្លាំងញើសយាមប្រជាពលរដ្ឋតាមរយៈការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដីធ្លី ឬបង់ពន្ធផ្សេងៗដោយកំណត់ឲ្យប្រជាពលរដ្ឋបង់តាមការសម្រេចរបស់ខ្លួន។ ហេតុនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត និងបក្ខពួកត្រូវបានបើកកកាយជាបន្តបន្ទាប់ព្រោះពេលខ្លះលោក ជុំ សំនិត តម្រូវឲ្យពលរដ្ឋបង់ពន្ធដល់ទៅ៥០០០ដុល្លារ ប៉ុន្តែនៅក្នុងបង្កាន់ដៃដាក់ត្រឹម១០លានរៀលប៉ុណ្ណោះ។ បញ្ហានេះគឺជារឿងដែលលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត និងបក្ខពួកផងដែរ។មានត