ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរពន្ធដារខេត្តឧត្ដរមានជ័យបានឲ្យ ដឹងថាលោក ជុំ សំនិត ប្រធានមន្ទីរពន្ធដារខេត្ត ឧត្ដរ មានជ័យ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយជាយូរមកហើយ ដោយសារអាងមានខ្នងប ង្អែករឹងមាំនៅក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឥឡូវនេះករណីលោក ជុំ សំនិត ប្រធានមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាទ្វេជាពីរ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ លាតត្រដាងជាសាធារណៈដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ជុំ សំនិត ប្រធានមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតឡើយ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះលោក ជុំ សំនិត ប្រធានមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ និងបក្ខពួកឃុបឃិតគ្នាគាបយកលុយតាមរបៀបពុករលួយពីប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ជាបន្ទាន់។ បើមិនដូច្នេះទេលោក ជុំ សំនិត ប្រធានសាខាគយពន្ធដារខេត្តឧត្ដរមានជ័យ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនជាមិនខាន។
ថ្មីៗនេះមានការអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ដែលទើបចូលកាន់តំណែងជំនួសលោក ស ថាវី កាលពីពេលថ្មីៗកន្លងទៅនេះចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ជុំ សំនិត ប្រធានមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ ជាបន្ទាន់។ ការអំពាវនាវឲ្យបែបនេះបានកើតឡើងក្រោយពេលមន្ត្រីនៅក្នុងមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាលោក ជុំ សំនិត តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យលើសពីសៀវភៅបន្ទុក។ ជុំវិញបញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី្កក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញផងដែរព្រោះទង្វើរបស់លោក ជុំ សំនិត កំពុងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យ បញញ្ចេញប្រតិកម្មជាបន្តបន្ទាប់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីមន្ទីរពន្ធដារខេត្តឧត្ដរមានជ័យ តម្រូវឲ្យពួកគាត់បង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិនៅក្នុងលិខិតបញ្ជាក់ទ្វេមួយជាពីរ គឺលើសការកំណត់បង់ពន្ធដល់ទៅ៥០ភាគរយ។ តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា លុយដែលខាងមន្ទីរពន្ធដារតម្រូវឲ្យពួកគាត់បង់នោះ គឺខុសគ្នាពាក់កណ្ដាលនៃចំនួនលុយដែលពួកគាត់បានបង់ឲ្យនៅលើលិខិតបញ្ជាក់ការបង់ពន្ធជូនរដ្ឋ ព្រោះបង់១០០ដុល្លារគេដាក់ក្នុងឯកសារតែ៥០ដុល្លារ។ ដូច្នេះហើយទើបប្រជាពលរដ្ឋលាតត្រដាងបញ្ហានេះជាសាធារណៈដើម្បីឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ជុំ សំនិត ជាបន្ទាន់។(មានតលេខក្រោយ)