ប្រភពដែលស្និទ្ធនឹងលោក ជុំ ប៊ុណ្ណារ័ត្ន បានឲ្យដឹងថា កន្លងមកលោក ជុំ ប៊ុណ្ណារ័ត្ន ហ៊ានប្រព្រឹត្ត អំពើពុករលួយតាមរ បៀប ជិះសេះលែងដៃគ្មានញញើត អ្វីទាំងអស់ គឺដោយសារអាង មានខ្នងបង្អែករឹងមាំនៅ ក្នុងអគ្គនាយកដ្ឋាននគ របា ល អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ ឥឡូវនេះក្រោយពេលលោក គៀត ច័ន្ទថារិទ្ធ ឡើងកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ គឺមិនទាន់ឃើញចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន នៅឡើយទេ។ មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា មួយរយៈចុងក្រោយនេះលោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។ ករណីលោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកព្រែកចាក ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ គឺធ្វើឲ្យរដ្ឋត្រូវខាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកព្រែកចាក កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា លោក ជុំ ប៊ុណ្ណារ័ត្ន នៅតែបន្តគាបយកលុយពីឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនស្រេចតែអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ហើយឃុបឃិតជាមួយសមត្ថកិច្ចគយ ហើយបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ សូម្បីតែឈ្មួញដែលនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវតាមច្រកទ្វារអន្តរជាតិព្រែកចាក ក៏ចៀសមិនផុតពីបង់លុយថ្លៃបាយ ថ្លៃទឹក លើតុក្រោមតុឲ្យលោក ជុំ ប៊ុណ្ណារ័ត្ន តាមការកំណត់ដែរទើបអាចចៀសផុតពីការបង្ក្រាបផ្សេងៗ។
ប្រភពពីឈ្មួញមួយចំនួនបានឲ្យដឹងថា ឈ្មួញធំៗនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រែកចាក ត្រូវបង់លុយសម្រាប់រថយន្តធុនធំ១គ្រឿងពី១០០ដុល្លារដល់៣០០ដុល្លាររហូត៥០០ដុល្លារ ដោយមិនអាចតវ៉ាបានឡើយព្រោះលោក ជុំ ប៊ុណ្ណារ័ត្ន ជាអ្នកកំណត់រួចទៅហើយ។ សូម្បីតែប្រជាពលរដ្ឋនាំចូលទំនិញបន្តិចបន្តួចតាមរ៉ឺម៉កឬរថយន្តធុនតូចក៏ត្រូវបង់២ម៉ឺនរៀលដល់៣ម៉ឺនរៀលឬ៥ម៉ឺនរៀលក្នុងមួយជើងៗ ហើយលោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកអាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ លើសនេះទៅទៀតពលរដ្ឋខ្មែរដែលត្រូវការឆ្លងដែនទៅពិនិត្យឬព្យាបាលជំងឺនៅស្រុកយួន សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកដែលល្បីល្បាញខាងពុករលួយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន ជាបន្ទាន់។(នៅមានត)