លោក ​ជា សុផារ៉ា​រដ្ឋមន្ត្រី​ក្រសួងរៀបចំដែន​ដីជាខ្នងបង្អែក​យ៉ាងរឹងមាំរ​បស់លោក​ ប្រាក់ ប៉ូលី​ប្រធាន​មន្ទីររៀប​ចំដែន​ដីខេត្ត​បន្ទាយមាន​ជ័យ

By | September 27, 2018

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ ដែល​ទៅធ្វើ​ឯកសារ​កាន់កាប់​ដីធ្លី​ នៅក្នុង​មន្ទីរ​រៀបចំ​ដែន ដី​ខេត្តបន្ទាយមានជ័យ  បាន​រិះគន់​ខ្លាំង​ ទៅលើ​ទង្វើ​មិន​ប្រក្រតី ​របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ  ដែល​មិន​យកចិត្តទុកដាក់ ​ធ្វើ​ការងារ​បម្រើ ​ប្រជាពលរដ្ឋ​តាម​តួនាទី​របស់ខ្លួន​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​អង្គុយ​រង់ចាំ​ទទួល​សេវាសាធារណៈ​ពី​សំណាក់​ក្រុមមន្ត្រី​សុរិយោដី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បែរជា​មន្ត្រី​ទាំងនោះ​បិទទ្វារ​ចាក់សោ​កន្លែងធ្វើការ ហើយ​នាំគ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ខាងក្រោយ​អគារ​យ៉ាង​រំភើយ​តែម្តង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ពិនិត្យ ឡើងវិញ​អំពី​បញ្ហា​នេះ​ព្រោះ​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ កំពុង​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បានលើកឡើង​ថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​ទើប​លោក ប្រាក់ ប៉ូ​លី ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល ហើយ​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​តាមបែប​អនាធិបតេយ្យ​។ តាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ប្រាក់ ប៉ូ​លី ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ រួចមក​គឺ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ប្រាក់ ប៉ូ​លី អាង​អំណាច​ជា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​សូម្បីតែ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​លោក ប្រាក់ ប៉ូ​លី ហ៊ាន​ផ្គើន​ដាក់​យ៉ាង​ក្រអឺតក្រទម​ដែរ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តបន្ទាយមានជ័យ រិះគន់​យ៉ាងខ្លាំង​ហើយ​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ប្រាក់ ប៉ូ​លី ព្រមទាំង​បក្ខពួក​បរិវារ​ជាបន្ទាន់​។

 ជាក់ស្ដែង​ពេល​ប្រជាពលរដ្ឋ​ទៅ​បំពេញ​ឯកសារ​ផ្សេងៗ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បែរជា​ក្រុមមន្ត្រី​ទាំងនោះ​នាំគ្នា​បិទទ្វារ​មិន​ធ្វើការ ហើយ​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយរីករាយ​ក្នុង​ម៉ោង​ការងារ​ទៅវិញ​។ ខ្នងបង្អែក​របស់លោក ប្រាក់ ប៉ូ​លី គឺ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី ហេតុនេះហើយ​ទើប​លោក ប្រាក់ ប៉ូ​លី និង​បក្ខពួក​បរិវារ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រសិនបើ​គ្មាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ គឺ​លោក ប្រាក់ ប៉ូ​លី មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​និង​មិន​ហ៊ាន​ផ្គើន​ជាមួយ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ។មានត

Leave a Reply

Your email address will not be published. Required fields are marked *