កាលពីយប់ថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមអាជីវកររាប់សិបនាក់ ដែលជាម្ចាស់រថយន្ត ដឹកក សិផល រាប់ សិប គ្រឿងបា នប្រមូលផ្តុំគ្នាតវ៉ានៅចំណុចស្ថានីយ៍ជញ្ជីងថ្លងរថយន្តថ្នល់ទទឹង ដើម្បីប្រឆាំងអំពើពុករលួយរ បស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តថ្នល់ទទឹង។ ក្រុមអាជីវករម្ចាស់រថយន្ត ដឹកដំឡូងមី និងកសិផល ផ្សេងៗឆ្លងកា ត់ស្ថានីយ៍ជ ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ទោះបីពួកគាត់ផ្ទុ កលើសទម្ងន់ឬ មិន លើ សទម្ងន់ យ៉ាងណាក៏ដោយ ក៏លោក គង់ សុភាព តម្រូវឲ្យបង់លុយតាមការកំណត់រ បស់ខ្លួនដែរ។ ក្រុមអាជីវករនិងក្រុមឈ្មួញ ដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យ លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ ស្កាត់អំពើពុករលួ យរបស់ លោក គ ង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ជាបន្ទាន់។ ដោយហេតុថា លោក គង់ សុភាព ទទួលបាន តំណែ ងជា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រើតួ នាទីនិងអំណា ចរ បស់ ខ្លួនប្រ ព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គី ដាណារិទ្ធ ប្រធាន មន្ទីរសា ធារណ ការខេត្ត ត្បូងឃ្មុំ កំពុងបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្ត អំពើពុ ករលួ យយ៉ាង រាលដាល ហើយរង់ចាំទទួលផលប្រយោជន៍សុខស្រួល។
ការតវ៉ារបស់ ក្រុមអាជីវករប្រឆាំងអំពើពុករលួយរបស់លោក គង់ សុភាព បានធ្វើឲ្យមានរថយន្តធុនធំកកស្ទះរាប់ រយគ្រឿង នៅចំ ណុច ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដូច្នេះលោក គង់ សុភាព មិនងាចបិទបាំងអំពើអាក្រក់របស់ខ្លួនបានឡើយ។
ជុំវិញបញ្ហាខាងលើ នេះ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុ បឃិ តបើក ដៃពីសំណា ក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះគឺលោក គង់ សុភាព ប្រធា នស្ថា នីយ៍ជ ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលឡើយ។ ដូច្នេះលោក សេង ឈួន មេជញ្ជីង ថ្លឹងរថយ ន្តទូទាំងប្រទេស និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថា នីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លា ប់ប្តេជ្ញាលុ បបំបាត់អំ ពើពុករលួ យតាមដងផ្លូវប្រក បដោយប្រសិទ្ធភា ពមិនគួរមើលរំល ងអំពើពុករលួយពេញបន្ទុករបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង។បឋម