លោក អូន​ ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុមិនគួរប​ណ្ដែតបណ្ដោ​យឲ្យ​លោក​ ញ៉ែម សេង​មេគយច្រ​កព្រែកចា​កប្រព្រឹត្តអំ​ពើពុករ​លួយតាមអំ​ពើចិ​ត្ត

By | October 3, 2018

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត  មួយចំនួន​បាន​ឲ្យ​ដឹងថា  មួយរយៈ​កន្លងទៅនេះ​ដោយសារ​អាង ​មាន​លោក ហេង សំបូរ  មេ​គយ​ខេត្តកំពត ជា​ខ្នងបង្អែក​រឹងមាំ​ ទើប​លោក ញ៉ែម សេង ហ៊ាន​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ​តាម​ច្រក​ព្រែក​ចាក កាន់តែ​ច្រើន ឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​ព្រែក​ចាក បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ញ៉ែម សេង យ៉ាង​រលូន​តែម្តង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ញ៉ែម សេង មេ​គយ​ច្រក​ព្រែក​ចាក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ផងដែរ​។ ដោយហេតុថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេនោះ​គឺ​លោក ញ៉ែម សេង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ខ្លួន​ឡើយ ហើយដោយ​សារ​លោក ហេង សំបូរ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​បើកដៃ​ឲ្យ​លោក ញ៉ែម សេង ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រក​នេះ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​អាង​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែលមាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផងដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ញ៉ែម សេង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​លោក ញ៉ែម សេង និង​បក្ខពួក​បែរជា​គាបសង្កត់​ជំរិត​យកលុយ​ពី​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​កាន់តែខ្លាំង​ឡើងៗ​ដោយ​ពុំមាន​ការយោគយល់​ទាល់តែសោះ​។ ប្រការ​នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម សេង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *