ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា សម្រាប់រថយន្តដឹកទំនិញធំៗទោះបីផ្ទុក លើសទម្ងន់ឬមិនលើសទម្ងន់ គឺត្រូវបង់ លុយ ឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តភូមិកូនដំរី ក្នុងរថយន្តមួយ គ្រឿងចាប់ពី១០ម៉ឺនរៀល ទៅ៣០ ម៉ឺនរៀលឬ៥០ម៉ឺនរៀលតាមទំហំរថយន្ត។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញ ធំៗបើកបរឆ្លងកាត់មុ ខស្ថានីយ៍ជ ញ្ជីងថ្លឹងរថយន្តភូមិកូនដំរី រាប់រយគ្រឿងដូច្នេះ ក្រុមមន្ត្រីពុករលួយនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យ ប្រមូលលុយបានមិនតិចលានរៀលនោះទេ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានលើកឡើងថា ស្ទើរតែ១០០ភាគរយនៃរថយន្តធំៗដឹកជញ្ជូនទំនិញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៥ ភូមិកូនដំរី មិនបានចូលថ្លឹងតាមច្បាប់កំណត់នោះឡើយ។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់មេមត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី ថាកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ ។ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ គឺត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិកូនដំរី ដោយមិនអាចខកខាងបានទេ។ ម្ចាស់រថយន្តដឹកទំនិញលើសទម្ងន់មួយចំនួនបានអះអាងថា ឲ្យតែពួកគេបង់លុយតាមការកំណត់គឺមិនបាច់ចូលថ្លឹងឡើយ ព្រោះក្រុមមន្ត្រីពុករលួយទាំងនោះគិតតែពីរឿងប្រមូលលុយតែម្តង ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិកូនដំរី គឺជាមនុស្សជំនិតរបស់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហេតុនេះហើយទើបលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងភូមិកូនដំរី ព្រមទាំងបក្ខពួកហ៊ានប្រែក្លាយជញ្ជីងថឹ្លងរថយន្តទៅជាជញ្ជីងថ្លឹងលុយតែម្តង ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឡើងវិញជាបន្ទាន់ហើយត្រូវចាត់វិធានការទប់ស្កាត់កុំឲ្យលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ឃុបឃិតឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយពេញបន្ទុក។មានត