ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក អ៊ុំ ចាន់រតនា ប្រធានកា រិយាល័យ គយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឃុបឃិតគ្នាប្រ ព្រឹត្តអំពើពុករលួយកាន់តែ ខ្លាំងក្លាជា ងមុនហើ យពួក គេប្រើឈ្មោះលោក យូ ហេង មេគយខេត្តបាត់ដំបង មកបិទបាំងយ៉ាងរលូន។ ហេតុនេះលោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ដោយហេតុថា មិនមែនតែលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នោះទេដែលលោក យូ ហេង ឃុបឃិតបើកដៃឲ្យ ធ្វើអ្វីៗតាមអំពើចិត្ត គឺមន្ត្រី គយ នៅតាម ច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ក៏លោក យូ ហេង បណ្តោយ ឲ្យប្រ ព្រឹត្តអំពើ ពុករលួយយ៉ាងពេញបន្ទុក។
មន្ត្រីគយនៅក្នុងខេ ត្តបាត់ដំបង បានឲ្យដឹងថា លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងឃុបឃិតឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងបក្ខពួកប្រព្រឹត្តអំពើពុក រលួយយ៉ាងពេញបន្ទុក ដោយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក អ៊ុំ ចាន់រតនា ប្រធានការិ យាល័យគយ ច្រកទ្វារអន្តរជាតិដូង ព្រមទាំងបក្ខពួកក៏មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដែរ។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វា រអន្តរជាតិ ដូងកាន់តែច្រើនឡើង ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័ យគយច្រកទ្វារអន្តរជាតិដូង ដែលល្បីល្បាញខាងពុករលួយ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ទោះប្បីពួកគាត់ត្រូវតែបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ ជ័យ ជនតារា ដែលជាមនុស្សជំនិតរបស់លោក អ៊ុំ ចាន់រតនា គាបយកលុយលើតុក្រោមតុមួយជាន់ទៀតយ៉ាងកំរោល។ ប្រការនេះធ្វើឲ្យពួកគា ត់រកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះមន្ត្រីគយប្រចាំ ស្នាក់ការការិយាល័យ គយច្រកទ្វារអន្តរជា តិដូង គាបយកលុយតាមរបៀបពុករលួយកាន់តែច្រើនឡើងៗ។ មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា ការដែលលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឈ្មោះ ជ័យ ជនតារា ហ៊ានធ្វើអ្វី ៗតាមអំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ របស់ពួកគេ។