លោក ម៉ុង​ ប៊ុនលីម​នាយខណ្ឌរ​ដ្ឋបាលព្រៃ​ឈើខេត្តសៀ​មរាប និងលោក ទា​ គឹមសុទ្ធប្រធានមន្ទីរ​កសិកម្ម​ខេត្ត​សៀមរាបទំនងនៅ​ពីក្រោយ​ខ្នងស​ណ្ឋាគារអង្គរអេរ៉ាទីតាំងស្តុ​កឈើ​ប្រណិ​ត

By | November 10, 2018

ប្រភពពី​បុគ្គលិក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា  បាន​បង្ហើប​ឲ្យ​ដឹងថា ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា  បាន​រកស៊ី​ប្រមូល ​ទិញ​ឈើ​ ប្រណីត​ស្តុក​ទុក​និង​លក់​ចែកចាយ ​ច្រើន​ឆ្នាំ​មកហើយ​មិនដែល​ មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ចាត់វិធានការ​បង្ក្រាប​ឡើយ​។  ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា  ប្រហែល​លោក ម៉ុង ប៊ុន​លីម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចាត់ទុក​ឈ្មួញ​ឈ្មោះ ស៊ីណា ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ស៊ីណា ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ស្តុក​ឈើ​ប្រណីត​យ៉ាងច្រើន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា ឈ្មោះ ស៊ីណា គឺជា​ឈ្មួញ​ល្បី​ខាង​ជួញដូរ​ឈើ​ប្រណីត​យ៉ាង​ធំ​នៅក្នុង​ខេត្តសៀមរាប ច្រើន​ឆ្នាំ​មកហើយ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា បានក្លាយ​ទៅជា​ទីតាំង​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ស្តុក​ឈើ​ប្រណីត​ទ្រង់ទ្រាយ​ធំ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា ឈ្មោះ ស៊ីណា ដែលជា​មន្ត្រី​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​នោះ កំពុង​ក្លាយទៅជា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ស្តុក​ឈើ​ទុក​លក់​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ទំនងជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា ឈ្មោះ ស៊ីណា ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​តែងតែមាន​រថយន្ត​ពាក់​ស្លាក​លេខ​យោធា​និង​រថយន្ត​ច្រើន​ប្រភេទ​ដឹកជញ្ជូន​ឈើ​ចូល​តាម​ច្រក​ផ្លូវ​ខាងក្រោយ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ដើម្បី​ទម្លាក់​ឈើ​និង​មាន​សន្តិសុខ​ការពារ​យ៉ាងរឹងមាំ​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បានដឹង​យ៉ាងច្បាស់​រឿង​ឈ្មួញ​ឈ្មោះ ស៊ីណា ប្រមូល​ទិញ​ឈើ​ប្រណីត​ស្តុក​ទុក​ក្នុង​ទីតាំង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនោះ​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ស៊ីណា ដែលជា​ថៅកែ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្លាយជា​ឈ្មួញ​ជួញដូរ​ឈើ​ប្រណីត​ដ៏​ធំ​នៅក្នុង​ខេត្តសៀមរាប ដោយសារ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​និង​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប ជួយ​សម្របសម្រួល​ផងដែរ​។បឋម

 

Leave a Reply

Your email address will not be published. Required fields are marked *