លោក ម៉ក់​ ពេជ្ជរឹទ្ធ ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូលព្រ​មានលោក សាន វិជ្ជាសារ៉ាវុធទុក​រយះពេល១​សប្តាហ៍ដើ​ម្បីកែប្រែកា​រដឹក​នាំមិទាន់​​មានចំណាត់កា​រនៅ​ឡើយ

By | October 16, 2018

លោក សាន វិជ្ជា​សា​រ៉ាវុធ  ជា​ប្រធាន​សាខា​កាំកុងត្រូល  ខេត្តបន្ទាយមានជ័យ  ត្រូវបាន​លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ  អគ្គនាយក នៃ​អគ្គ នាយ កដ្ឋាន​កាំកុងត្រូល​បានធ្វើ​ដំណើរ​ពី​រាជធានី ​ភ្នំពេញ​មកកាន់​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  បើក​កិច្ច ប្រជុំ​ បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំកុង ត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក​ ប៉ោយប៉ែត​ដោយបាន​ព្រមាន​ លោក សាន វិជ្ជា​ សា​រ៉ាវុធ ដោយ​ ទុកពេល​ឲ្យ​១​សប្តាហ៍ ​ដើម្បី​កែប្រែ​ការដឹកនាំ​ពង្រឹង​ ការងារ​សាមគ្គីភាព​គ្នា​ឡើងវិញ  ត្រូវ​ផ្តល់​ការងារ​ឲ្យ​ មន្ត្រី ក្រោម ឱវា ទ​ ធ្វើ​វិញ​តាម​ឋា​នុ​ក្រម​។​

​ការចុះទៅ​ព្រមាន​របស់ លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ធ្វើឡើង​បន្ទាប់ពី បែកធ្លាយ​ភាពមិន​ប្រក​តី​ក្នុងការ​ដឹកនាំ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ជា​ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យរ​ង​នូវ​ការរិះគន់ ថា​ប្រព្រឹត្ត​អំពើ ពុករលួយ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ថៃ​មក​កម្ពុជា ខូចគុណភាព​រាប់​តោន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ លោក​ប្រធាន សាខា​តម្រូវ​ឲ្យ​បង់ប្រាក់​ជា​ខែ ។​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ គេ​បានឃើញ​វត្តមាន លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បានធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ មកកាន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំកុងត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក​ប៉ោយប៉ែត​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ បាន​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ ដោយ​ទុកពេល​ឲ្យ​១​សប្តាហ៍​ដើម្បី​កែប្រែ​ការដឹកនាំ ពង្រឹង​ការងារ សាមគ្គីភាព​គ្នា​ឡើងវិញ ត្រូវ​ផ្តល់​ការងារ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​វិញ​តាម​ឋា​នុ​ក្រម​។​លោក​ថា «​សព្វថ្ងៃនេះ​ការងារ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ធ្លាក់​ខ្សោយ​ហើយ​បទល្មើស​ខុសច្បាប់ របស់​ឈ្មួញ​លួច​បង្កប់​ទំនិញ​ខូចគុណភាព​កើតមាន ព្រោះ​រាល់ពេល​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ដូចជា បាត់ដំបង​, ពោធិសាត់​, កំពង់ឆ្នាំង​, កំពង់ធំ ចាប់បាន​សាច់មាន់ ប្រហិត និង​ទំនិញ​ខូចគុណភាព ពេល​សួរនាំ​ឈ្មួញ​តែងតែ​ឆ្លើយថា នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត​តែ​រហូត បើ​អសមត្ថភាព​គួរតែ​ដឹងខ្លួន​ហើយ​»​។​

​សូម​រំលឹកថា​៖​មានកា​រិះគន់​ជាច្រើន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ចូលកាន់​តំណែង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ជិត​១​ឆ្នាំ​កន្លងមកនេះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មាន​ទំនិញគេចពន្ធ ជាពិសេស​ទំនិញ​ខូចគុណភាព ត្រូវបាន​ឈ្មួញ​តូចធំ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ឡើយ​។​សេចក្តីរាយការណ៍​ទាំងនេះ​បាន​រៀបរាប់ថា បន្លែ ផ្លែឈើ ត្រី​សាច់ គ្រឿងទេស គ្រឿងផ្សំ​ម្ហូបអាហារ ដែល​សម្រាប់​ទទួលទាន​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ យូរៗ​ទើប​គេ​បញ្ចេញស្នាដៃ​ម្តង ឬ​មួយខែ​ត្រូវធ្វើ​សកម្ម​ភាពចុះ​តាម​ផ្សារ តាម​ទីប្រជុំជន ពិនិត្យ​នេះ ពិនិត្យ​នោះ ថត​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក និង​ធ្វើ​របាយការណ៍​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​មេ​កើយ​របស់ខ្លួន ខាង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យ​បាន​ឃើញថា ពួកខ្លួន​បាន​ខិតខំ​ធ្វើ​ការងារ​ខ្លាំងណាស់​។​ចំពោះ​ការបង្ក្រាប​ទំនិញ​យកទៅ​ដុតចោល និង​ការចុះពិនិត្យ​ការលក់ទំនិញ ការផ្សព្វផ្សាយ​តាម​ផ្សារ​នាពេល​កន្លងមក គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ធ្វើឡើង​អមដោយ​បន្លំ​ភ្នែក​មហាជន ហើយ​គា​បស​ង្គ​ត់​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ថៃ មក​កម្ពុជា​ម៉ា​សេរី តាម​ច្រក​ប៉ោយប៉ែត ទាំង​គ្រឿងទេស បន្លែ ផ្លែឈើ ត្រី​សាច់ ប្រហិត និង​សាច់មាន់ ខូចគុណភាព​មួយៗ​រាប់សិប​តោន ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ ព្រោះ​ឈ្មួញ​ដែល​អាច​រកស៊ី​នៅទីនេះ​បាន ត្រូវបាន​លោក​ប្រធាន​សាខា​តម្រូវ​ឲ្យ​បង់លុយ​ខែ និង​បង់​ក្បាល​ឡាន ក្នុង​១​ឡាន​១០០​បាត ប្រាក់​ថៃ បើ​មិន​បង់លុយ គឺ​មិន​សុខ​ឡើយ​។​

​ការធ្វើ​ព្យុះភ្លៀង និង​ការ​ព្រឹ​ត្ត​ពុករលួយ​នេះ លោក សាន វិជ្ជា​សា​រ៉ាវុធ តែងតែ​យក​អំណាច​របស់ខ្លួន​ជា​មេសា​ខា យកឈ្មោះ​អ្នកធំ​នេះ អ្នកធំ​នោះ​យក​ប្រើ ដើម្បី​យក​ឥ​ទ្ធ​ផល​ជិះជាន់​ដល់​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ខ្លាច ឲ្យ​ញញើត និង​បង្ខំ​គេ​ឲ្យ​ធ្វើ​ការខុស​ជំនាញ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ដឹកនាំ​បែប​បក្ខពួកនិយម យក​សាច់ញាតិ និង​មនុស្ស​ជំនិត​របស់ខ្លួន​ឲ្យ​ធ្វើ​ការងារ​កន្លែង​ខ្លាញ់ អ្នកមាន​តួនាទី​ភារកិច្ច​បែរជា​ឲ្យ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ផ្ទុយ​ពី​លិខិត​ប្រកាស​របស់​ក្រសួង​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *