លោក សាន វិជ្ជាសារ៉ាវុធ ជាប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយក នៃអគ្គ នាយ កដ្ឋានកាំកុងត្រូលបានធ្វើដំណើរពីរាជធានី ភ្នំពេញមកកាន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ច ប្រជុំ បន្ទាន់មួយជាមួយមន្ត្រីកាំកុង ត្រូលនៅស្នាក់ការកាំកុងត្រូលច្រក ប៉ោយប៉ែតដោយបានព្រមាន លោក សាន វិជ្ជា សារ៉ាវុធ ដោយ ទុកពេលឲ្យ១សប្តាហ៍ ដើម្បីកែប្រែការដឹកនាំពង្រឹង ការងារសាមគ្គីភាពគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យ មន្ត្រី ក្រោម ឱវា ទ ធ្វើវិញតាមឋានុក្រម។
ការចុះទៅព្រមានរបស់ លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើឡើងបន្ទាប់ពី បែកធ្លាយភាពមិនប្រកតីក្នុងការដឹកនាំរបស់លោក សាន វិជ្ជាសារ៉ាវុធ ជាប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យរងនូវការរិះគន់ ថាប្រព្រឹត្តអំពើ ពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគ្រប់ប្រភេទចូលពីថៃមកកម្ពុជា ខូចគុណភាពរាប់តោន គ្មានការត្រួតពិនិត្យត្រឹមត្រូវ លោកប្រធាន សាខាតម្រូវឲ្យបង់ប្រាក់ជាខែ ។កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមាន លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីកាំកុងត្រូលនៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំនោះ លោក ម៉ក់ ពេជ្ជរឹទ្ធ បានព្រមានលោក សាន វិជ្ជាសារ៉ាវុធ ដោយទុកពេលឲ្យ១សប្តាហ៍ដើម្បីកែប្រែការដឹកនាំ ពង្រឹងការងារ សាមគ្គីភាពគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យមន្ត្រីក្រោមឱវាទធ្វើវិញតាមឋានុក្រម។លោកថា «សព្វថ្ងៃនេះការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយហើយបទល្មើសខុសច្បាប់ របស់ឈ្មួញលួចបង្កប់ទំនិញខូចគុណភាពកើតមាន ព្រោះរាល់ពេលសមត្ថកិច្ចតាមបណ្តាខេត្តដូចជា បាត់ដំបង, ពោធិសាត់, កំពង់ឆ្នាំង, កំពង់ធំ ចាប់បានសាច់មាន់ ប្រហិត និងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញតែងតែឆ្លើយថា នាំចូលពីថៃតាមច្រកប៉ោយប៉ែតតែរហូត បើអសមត្ថភាពគួរតែដឹងខ្លួនហើយ»។
សូមរំលឹកថា៖មានការិះគន់ជាច្រើនបានឲ្យដឹងថា បន្ទាប់ពីលោក សាន វិជ្ជាសារ៉ាវុធ ចូលកាន់តំណែងជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជិត១ឆ្នាំកន្លងមកនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានទំនិញគេចពន្ធ ជាពិសេសទំនិញខូចគុណភាព ត្រូវបានឈ្មួញតូចធំនាំចូលយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការត្រួតពិនិត្យគុណភាពឲ្យបានត្រឹមត្រូវពីមន្ត្រីជំនាញឡើយ។សេចក្តីរាយការណ៍ទាំងនេះបានរៀបរាប់ថា បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងផ្សំម្ហូបអាហារ ដែលសម្រាប់ទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ យូរៗទើបគេបញ្ចេញស្នាដៃម្តង ឬមួយខែត្រូវធ្វើសកម្មភាពចុះតាមផ្សារ តាមទីប្រជុំជន ពិនិត្យនេះ ពិនិត្យនោះ ថតផ្សាយតាមហ្វេសប៊ុក និងធ្វើរបាយការណ៍ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត និងមេកើយរបស់ខ្លួន ខាងអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យបានឃើញថា ពួកខ្លួនបានខិតខំធ្វើការងារខ្លាំងណាស់។ចំពោះការបង្ក្រាបទំនិញយកទៅដុតចោល និងការចុះពិនិត្យការលក់ទំនិញ ការផ្សព្វផ្សាយតាមផ្សារនាពេលកន្លងមក គឺលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើឡើងអមដោយបន្លំភ្នែកមហាជន ហើយគាបសង្គត់ប្រជាពលរដ្ឋរកស៊ីតូចតាច បែរជាបើកដៃឲ្យឈ្មួញនាំចូលទំនិញគ្រប់ប្រភេទចូលពីថៃ មកកម្ពុជាម៉ាសេរី តាមច្រកប៉ោយប៉ែត ទាំងគ្រឿងទេស បន្លែ ផ្លែឈើ ត្រីសាច់ ប្រហិត និងសាច់មាន់ ខូចគុណភាពមួយៗរាប់សិបតោន ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវឡើយ ព្រោះឈ្មួញដែលអាចរកស៊ីនៅទីនេះបាន ត្រូវបានលោកប្រធានសាខាតម្រូវឲ្យបង់លុយខែ និងបង់ក្បាលឡាន ក្នុង១ឡាន១០០បាត ប្រាក់ថៃ បើមិនបង់លុយ គឺមិនសុខឡើយ។
ការធ្វើព្យុះភ្លៀង និងការព្រឹត្តពុករលួយនេះ លោក សាន វិជ្ជាសារ៉ាវុធ តែងតែយកអំណាចរបស់ខ្លួនជាមេសាខា យកឈ្មោះអ្នកធំនេះ អ្នកធំនោះយកប្រើ ដើម្បីយកឥទ្ធផលជិះជាន់ដល់មន្ត្រីថ្នាក់ក្រោមឲ្យខ្លាច ឲ្យញញើត និងបង្ខំគេឲ្យធ្វើការខុសជំនាញ មិនត្រឹមតែប៉ុណ្ណោះ គឺដឹកនាំបែបបក្ខពួកនិយម យកសាច់ញាតិ និងមនុស្សជំនិតរបស់ខ្លួនឲ្យធ្វើការងារកន្លែងខ្លាញ់ អ្នកមានតួនាទីភារកិច្ចបែរជាឲ្យទៅធ្វើការកន្លែងផ្សេង ផ្ទុយពីលិខិតប្រកាសរបស់ក្រសួង។បឋម