ខេត្តតាកែវ៖ ច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ មិនត្រឹមតែទំនិញ គេចពន្ធហូរចូលប៉ុណ្ណោះទេ ក្នុងនោះ លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដិននេះតែម្តង បានអនុញ្ញាតឲ្យឈ្មួញនាំចូលនូវ កាកសំណល់ ពីប្រទេសវៀត ណាម ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ។
កាកសំណល់ (សម្បកកំប៉ុង) ត្រូវបានគេដឹក ជញ្ជូនពីប្រទេសវៀតណាម តាមច្រកភ្នំដិន ក្នុងនោះ គឺមាននាយនគរ បាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យនគរបាលអន្តោ ប្រវេសន៍ ច្រកភ្នំដិននេះ តែម្តង ជាអ្នក ចេញមុខ ស៊ីឈ្នួល ដឹកកាក សំណល់នេះ ដោយមានឈ្មោះ ចែ ពៅ ជាអ្នកយកលុយពីឈ្មួញវៀតណាម ដើម្បីមករត់ការជា មួយសមត្ថកិច្ច នៅច្រក ភ្នំដិន និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។
លោកជ្រឹង ឆាយ មានរថយន្តសម្រាប់ ស៊ីឈ្នួលដឹកជញ្ជូនកាកសំណល់នេះ ដោយឡែកចែ ពៅ គឺជាអ្នកយក លុយ ពីវៀត ណាម មករត់ការ ដោយក្នុងមួយតោន ចែពៅ យកតម្លៃ៨០ដុល្លារ ដូច្នេះ ក្នុងមួយថ្ងៃ លោក ខៀវ សាម៉េត មេច្រក ភ្នំដិន បានអនុញ្ញាត ឲ្យកាកសំណល់នេះហូរចូល ចាប់ពី៦០តោនទៅ១២០តោន ស្មើនឹង ២រថយន្តយីឌុបទៅ ៤រថយន្តយីឌុប ។
ទំនិញប្រភេទនេះ ត្រូវបានហាមឃាត់ ដែលជាទូទៅ សមត្ថកិច្ចគយ ត្រូវតែបង្ក្រាប និងតម្រូវឲ្យនាំកាក សំណល់ទាំង នេះ ទៅកាន់ ប្រទេសដើមវិញ ប៉ុន្តែ ដោយ សារអំពើពុករលួយ ការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធ ទើបធ្វើឲ្យលោក ខៀវ សាម៉េត បើកដៃ ឲ្យឈ្មួញនាំកាក សំណល់ចូលយ៉ាង ពេញទំហឹង ។
សមត្ថកិច្ចតូចតាចបាន លើកឡើងថា លោក ខៀវ សាម៉េត មេគយច្រកអន្តរជាតិភ្នំដិន បានទទួលកម្រៃ សេវាក្រោមតុ ពីទំនិញ នាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញ ពីបង់ពន្ធនាំចូលខ្ពស់ មកបង់ ពន្ធនាំចូលទាប ទទួល បានចំណូល ជាប្រភពសេដ្ឋកិច្ចបុគ្គល និងបក្ខពួក ក្នុងមួយៗរាប់ម៉ឺនដុល្លាររួច ទៅហើយ ក៏នៅតែឆ្លៀតឱកាស ឲ្យនាំចូលកាក សំណល់ ដែលច្បាប់ហាមឃាត់នោះទៀតផង ។
មន្ត្រីគយបានរំលឹកថា បញ្ហាកាក សំណល់នេះ មិនត្រឹមតែលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយ កគយ និងរដ្ឋាករកម្ពុជា រឹតបន្តឹង ប៉ុណ្ណោះទេ ក្នុងនោះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញចំណារមួយផងដែរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិត លេខ១៤០៨ សសវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតឲ្យមានការនាំចូលកាកសំណល់ ។ ប៉ុន្តែលោកខៀវ សាម៉េត ដែលនឹងត្រៀមចូលនិវត្តន៍នេះ ហាក់ដូចជាប្រឹងប្រមូល នូវប្រភពសេដ្ឋកិច្ចនៃអំពើ ល្មើសច្បាប់ សម្រាប់ទឹកចុង ក្រោយនៃខ្លួនចូលនិវត្តន៍ ក្នុងនោះគឺអនុញ្ញាតឲ្យលោក ជ្រឹង ឆាយ នាយរងការិយាល័យ នគរបាល អន្តោ ប្រវេសន៍ ច្រកអន្តរជាតិភ្នំដិននេះ ដឹកជញ្ជូនទំនិញគេចពន្ធ និងអនុញ្ញាតឲ្យនាំចូលកាកសំណល់ យ៉ាងអនាធិបតេយ្យ។បឋម