លោកមេគយខេត្តស្វាយរៀង គឺលោក ខៀវ សារឿនបានអោយឈ្មួញវៀតណាម ដឹកកាកសំណល់២ឡានយីឌុប ចូលទឹ កដីក ម្ពុ ជា នៅចំណុចច្រ ក(សាលាក្រុង -កីមៀ)ក្រុងបាវិតខេត្តស្វា យរៀង ខណៈនេះរថយន្តខាងខ្មែរកំពុង សាងកាកសំណល់ ទាំង នេះ ចេញពីឡានវៀតណាម នៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៨ បម្រុងឡើង ដឹកមកកាន់ រាជធា នីភ្នំពេញ នាពេលខាងមុខ ។
កាកសំណល់ទាំង នេះគេប្រើរូបភាពបន្លំថាដឹកចេញពីដេប៉ូមានច្បាប់ ប្រមូលទិញអេតចាយក្នុងស្រុករបស់ ឈ្មោះ ចែសីលា នៅក្រុ ងបាវិត បន្ទាប់ពីគេរត់ការអោយ លុយខាងជំនាញគយ ពិសេសលោក ខៀវ សារឿន ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត ស្វាយរៀង ជាអ្នកអនុញ្ញាតអោយនាំចូល នូវប្រភេទកាកសំណល់ទាំងនេះ មានរយះពេលជិត១សប្តាហ៍មក ហើយ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានហាមឃាត់និងចេញលិខិត ជាផ្លូវការដល់ លោក លោក ស្រីប្រធាននាយកដ្ឋាន សាខា ការិយាល័យគយ និងរដ្ឋាករ ទាំងអស់ពង្រឹងពិនិត្យទប់ស្កាត់ការហូចូលនូវ កាក សំណល់ តែលោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ជាអ្នកអនុញ្ញាតអោយនាំ ចូលនូវ ប្រភេទ កាកសំ ណល់ទាំងនេះ ដោយផ្គើននិងលោកបណ្ឌិត គុណ ញឹម និងរដ្ឋាភិបាល ដែលមានចំណារដ៏ខ្ពង់ ខ្ពស់របស់សម្តេច តេ ជោ ហ៊ុន សែន លើលិខិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះថែមទៀត។
ប្រជាពលរដ្ឋរាយការណ៍មកថា ឡានវៀតណាមបាននាំចូលនូវកាកសំណល់ ទាំងនេះ គឺធ្វើឡើងនៅចំពោះ មុខសមត្ថកិច្ច និងមន្ត្រី គយនៅច្រកនេះតែម្តង ដោយម្នាក់ៗឆ្លើយថា លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ជាអ្នកអ នុញ្ញាត ដូច្នេះបទបញ្ជារបស់រដ្ឋាភិបាល និងការហាមឃាត់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋាន គយ និងរដ្ឋាករក ម្ពុជា លោកបណ្ឌិត គុណ ញឹម គឺលោក ខៀវ សារឿន មិនខ្វល់ សំខាន់ប្រឹងរកប្រយោជន៍ ស្របពេល ដែលទី ផ្សារកាក សំណល់កំពុងសម្រុក លោតឆ័ត្រពីវៀតណាមនៅខេត្តស្វាយរៀងនេះ។មានតភាគ