ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ និងនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បាន ឲ្យដឹង ដែរថា ឈ្មួញធំៗអាចនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទាំង២ នេះយ៉ាងរលូនព្រោះពួក គេមាន ទំនា ក់ទំនងជិតស្និ ទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយ។ ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ហ៊ុយ សុជាតិ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្តែងលោក គុណ ញឹម ដែលជាមេគយធំ បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ តាមច្រកទ្វេភាគីដាក់ដាំ តាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ និងតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាងពេញបន្ទុកព្រោះមានការបើកដៃពីមន្ត្រីគយប្រចាំច្រកទ្វេភាគីទាំង៣កន្លែងនោះ។ មានន័យថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងប្រមូលលុយតាមរបៀបពុករលួយយ៉ាងស្រួលព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
តាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង គឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយ។ ទន្ទឹមនឹងនេះក្រុមឈ្មួញដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ក៏ជាប្រភពចំណូលរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកផងដែរព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកខ្លះផង។មានត