តាមប្រភពពីមន្ដ្រីក្រោមឱវាទ និងក្រុមឈ្មួញដែលមិនពេញចិត្ត នឹងទង្វើរបស់លោក អ៊ួន សុវណ្ណារ៉ាប្រធានការិយាល័យ គយ ច្រក ទ្វារអន្តរជាតិត្រពាំង ផ្លុងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបាននាំគ្នា បើកកកាយជាបន្ដបន្ទាប់ពីសកម្មភាពបទ ល្មើស ផ្សេង ៗ ក្នុងអង្គភាពដែលលោកបានប្រើប្រាស់ គ្រប់វិធីក្នុងការប្រមូលលុយពុករលួយគ្រប់រូបភាពដូច ជាការកំណត់ឲ្យ ឈ្មួញ ប ង់ព ន្ធចូលរដ្ឋមិនគ្រប់ បន្លំមុខទំនិញពីទំនិញបង់ពន្ធខ្ពស់មក បង់ពន្ធទាបដើម្បីគៃបន្លំបំបាត់ ចំណូល ពន្ធរដ្ឋ និងអនុញ្ញាត ឲ្យ មាន កា រនាំទំនិញគេចពន្ធចូលជា ដើម។ គឺលោកអ៊ួនសុវណ្ណារ៉ាកំពុងជិះលែងដៃយ៉ាងរំ ភើយដោយសារតែ លោកមាន ខ្នងបង្អែករឹងមាំ នៅក្នុងស្ថាប័ននេះ ។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែង ជាប្រធានកា រិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រួចមកគឺឈ្មួញនាំចូលទំនិញតាមច្រក នេះត្រូវបង់ពន្ធជូនរដ្ឋត្រឹម តែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ ហើយឈ្មួញធំៗខ្លះបង់ពន្ធតាមរបៀបម៉ៅការ។ លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតជា មួយឈ្មួញធំៗមួយចំនួនបន្លំប្រភេទទំនិញដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើន ដូចជាឈ្មួញនាំចូលគ្រឿងអេឡិចត្រូនិក ឬទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បែរជាគេដាក់ក្នុងឯកសារថា ជាក្រដាសអនាម័យឬទំនិញចាប់ហួយទៅវិញ។ អំពើពុករលួយរបស់ លោក អ៊ួន សុវណ្ណារ៉ា បែបនេះបានធ្វើឲ្យរដ្ឋ ខាតបង់ចំណូលពន្ធយ៉ាងច្រើនស ន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង តទៅទៀតឡើយហើយគួរចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ប្រភពបន្ដថា រឿង អាស្រូវពុករលួយតាមច្រើនរូបភាព របស់លោក អ៊ួន សុវណ្ណារ៉ា ក្នុងការប្រមូលលុយធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ត្រូវបានមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនលើកបើកកកាយជាបន្តបន្ទា ប់ដើម្បីឲ្យក្រសួ ងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់។ ប៉ុន្តែរហូតមកដល់ពេលនេះមេគយក្នុ ងខេត្តត្បូងឃ្មុំ ក៏ដូចជាមេ គយធំៗនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុ ករលួយយ៉ាងពេញបន្ទុករបស់លោក អ៊ួន សុវណ្ណារ៉ា នៅ ឡើយទេ។ ប្រការនេះហើយដែលធ្វើឲ្យលោក អ៊ួន សុវណ្ណារ៉ា បានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងពេ លនៅធ្វើជាប្រធានការិយាល័យគ យខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទៀត។គួររំលឹកថាលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំង ជាប្រធានការិយាល័យគយប្រចាំច្រ កទ្វារអន្តរជាតិត្រពាំងផ្លុង កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨កន្លងទៅ នេះ។ ចាប់តាំងពីពេលនោះម កលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិត បើកដៃឲ្យឈ្មួញនាំចូលទំនិញគេច ពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ស្រេចតែអំពើចិត្ត ហើយថែមទាំងឃុបឃិតឲ្យឈ្មួញមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការគៃបំបាត់ចំណូលពន្ធរដ្ឋស្រេចតែអំពើ ចិត្ត។ ទន្ទឹមនឹងនេះលោក អ៊ួន សុវណ្ណារ៉ា និងបក្ខពួកមួយចំនួនបានឃុបឃិត ឲ្យឈ្មួញបង់លុយលើតុ ក្រោមតុ ស្រេចតែអំពើចិត្ត ហេតុនេះហើយទើបរឿងអាស្រូវពុ ករលួយច្រើនបែបច្រើនយ៉ាងរបស់ លោក អ៊ួន សុវណ្ណារ៉ា ត្រូវបាន បើកកកាយជាបន្តបន្ទា ប់។ពាក់ព័ន្ធព ត៌មានខាងលើនេះសារពត៌មា នយើងបានទាក់ទងទៅលោក អ៊ួន សុវណ្ណារ៉ា ដែរតែ មិ នអាចទាក់ទងបាន។
សូមបញ្ជាក់ថាពាក់ព័ន្ធនិងជុំវិញករ ណីខាងលើនេះកន្លងមកសម្តេចនាយករដ្ឋម ន្ត្រីហ៊ុនសែនបានចេ ញបទបញ្ជាលេខ០១ប.បចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០១៦កន្លង មកនេះដោយចុះហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជាផ្ទាល់ ដើ ម្បីប ញ្ចៀសការប៉ះពាល់ដល់ចំ ណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជាតម្លាភាពលើការប្រមូល ពន្ធរបស់រដ្ឋ?បែរជាកំពុងកើតមាននៅភាពអសកម្ម យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ន នៅច្រកត្រពាំ ងផ្លុងដែលគ្រ ប់គ្រ ងដោយលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំផ្លុងបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅ នឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុកផងដែរ។បើយោងតាមលិខិត បទបញ្ជាលេខ០១ប.ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានចេញបញ្ជា ដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួម ប្រតិបត្តិការ បង្ក្រាបបទល្មើស ឲ្យខាងតែបា នជាទីបំផុតក្នុងការ បើកប្រតិបត្តិការបង្ក្រាបដែល នឹងចែកចេញជា ពីរប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ ខេត្ត។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងសមាសភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយនិងរដ្ឋការ ជាអនុប្រធានអចិន្ត្រៃយ៍ហើយ ប្រធានសាខាគយ នៅតាមខេត្ត ក៏មានតួនាទីជា អនុប្រធានអចិន្ត្រៃយ៍ នៅតាមមូលដ្ឋាននីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ប៉ុន្តែក្រុមអ្នកតាមដាន កំណែទម្រង់គយ បានលើកឡើងថា វិធា នការនេះ មិនសូវមានប្រសិទ្ធភា ពនោះទេ? ប្រសិ នបើគ្មាន ការ ផ្លាស់ប្តូរតំណែង មន្ត្រីគយមួយចំនួន ទៀតនៅក្នុងប្រទេស ដែលគ្មា នឆន្ទៈ ក្នុងការអនុវត្តន៍ កំ ណែទម្រង់ស៊ីជម្រៅ នាពេលកន្លងមកនោះ?។ជាងនេះ ទៅទៀតនោះក្នុងឱកាសបាយសាមគ្គី ជាមួយអ្នកកាសែតសម្តេច ហ៊ុន សែន ទទួលស្គាល់ថា បញ្ហាអំពើពុករលួយ នៅតែបន្តកើតមាន ។ជាពិសេសអំពើពុករលួយប្រព្រឹត្តដោយមន្ត្រី នៅច្រកទ្វាព្រំដែន ៖ «អ៊ីចឹងទេ! ឥឡូវនេះ ត្រូវមានការប្រជុំ ហើយធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ច ផ្ទៃក្នុង ឲ្យកាន់ តែលឿន។ សុំផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ អ្នក ធ្វើធុរកិច្ចទាំងឡាយ នៅពេលខាងមុខ នឹងមានការដាក់ចេញនូវវិធានការកាត់បន្ថយ ការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង ក្នុងការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច»។សម្តេច ហ៊ុន សែន អះអាងថា កំណែទម្រង់នេះ គឺផ្ដើមពី ច្រកទ្វាព្រំដែនមកមុន ដោយត្រូវដកមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ទុកតែមន្ត្រីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ។ ដោយសម្តេចអះអាងថា ដើម្បីឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ៖ «នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យមានស្ថាប័នណាក្រៅពី អន្តោប្រវេសន៍ និងគយ ឲ្យតែពីហ្នឹង!ទេ ក្រៅពីហ្នឹង!ដកចេញទាំងអស់ ទាំងអាកាំកុងត្រូលអីហ្នឹង! ដកចេញឲ្យអស់។ ស្ថាប័នទាំងនេះ ជាឧបសគ្គ ដល់ការធ្វើពាណិជ្ជកម្ម»៕(មានត)