លោក​ អូន ​ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុគួ​រពិនិត្យឡើ​ងវិញជាប​ន្ទាន់នូ​វរឿងអា​ស្រូវពុករលួ​យរបស់​លោក ហុង​ សាវុធ មេគយ​ចល័តតំ​បន់៤

By | September 12, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក ហុង សាវុធ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហុង សាវុធ មាន​តួនាទី​ក្នុងការ​បង្ក្រាប​អំពើ​រត់ពន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ផងដែរ​ដូច្នេះ​ក្នុង​មួយខែៗ​លោក ហុង សាវុធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​អំពើពុករលួយ​។ ប្រការនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក៏​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក ហុង សាវុធ និង​បក្ខពួក​មិនអាច​តវ៉ា​បានឡើយ​

 ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ហុង សាវុធ ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ កំពុង​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​អះអាងថា ទោះបី​ពួកគេ​ដឹកទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ហុង សាវុធ និង​បក្ខពួក​នោះទេ​។ ផ្ទុយទៅវិញ​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហុង សាវុធ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ជា​មេ​គយ​ចល័ត​តំបន់​៤ ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ម្យ៉ាងទៀត​ការដែល​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ យ៉ាង​សុខ​ស្រួល​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ផងដែរ​។ បញ្ហា​នេះ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ខេត្តបាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ជា​យូរ​មកហើយ​។មានត

Leave a Reply

Your email address will not be published. Required fields are marked *