លោក​ ហ៊ុយ សុជាតិ​មេគយខេត្តមណ្ឌ​លគិរីប្រ​ព្រឹត្តអំពើពុ​ករលួយកា​ន់តែខ្លាំង​ជាង​មុន

By | September 12, 2019

​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា និង​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន តាម​ច្រក​ទាំង​២​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ គឺ​ក្រុម​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​យ៉ាង​សុខ​ស្រួល ហើយ​លោក ហ៊ុយ សុជាតិ ចាត់ទុក​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​ទៀតផង​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ខ្លះ​ផង​ព្រោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

 ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ធំៗ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ហ៊ុយ សុជាតិ ទេនោះ គឺប្រធាន​ការិយាល័យ​គ​យ​ច្រក​ដាក់​ដាំ មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ហ៊ុយ សុជាតិ សាង​ភាពល្បីល្បាញ​កាន់តែខ្លាំង​ខាង​ពុករលួយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ហ៊ុយ សុជាតិ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​លោក ហ៊ុយ សុជាតិ កំពុង​ចាត់ទុក​ក្រុម​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​លោក ហ៊ុយ សុជាតិ បង្កើន​សកម្មភាព​ពុករលួយ​កាន់តែខ្លាំង​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​លោក ហ៊ុយ សុជាតិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី​។ មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ប្រធានការិយាល័យ​គយ​ច្រក​ទ្វេភាគី​ដាក់​ដាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ​ជាដើម គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ឈ្មួញ​ធំៗ​ដែល​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុយ សុជាតិ ផងដែរ​។​មានត

Leave a Reply

Your email address will not be published. Required fields are marked *