លោក​ ហ៊ាល​ ទូចមេគយខេត្តកំ​ពង់ឆ្នាំងល្បីខា​ងពុករលួយទូ​ចអាចប្រមូល​លុយបា​នយ៉ាង​​ច្រើនក្នុង​មួយខែ​ៗ?

By | October 3, 2018

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក ហ៊ា​ល ទូច  ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង  បាន​ឲ្យ​ដឹងថា  ទោះបី​ឈ្មួញ​ ប្រើប្រាស់​រថ យន្ត​ធំៗ​ដឹកទំនិញ​គេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ណាក៏ដោយ  ក៏​មិនដែល​ឃើញ​លោក  ហ៊ា​ល ទូច ចាត់ វិធាន ការ​បង្ក្រាប​នោះទេ​។ ផ្ទុយទៅវិញ​ឲ្យ​ តែ​ឈ្មួញ​បង់លុយ​តាម​ការកំណត់  គឺ​រថយន្ត​ធំៗ​ដឹកទំនិញ​ គេចពន្ធ ទំនិញ​បង់ ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង គឺ​លោក ហ៊ា​ល ទូច អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយ​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​អំពើពុករលួយ​របស់លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​មួយចំនួន​តូច​កំពុង​ឃុបឃិត​គ្នា​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ត្រូវ​បង់លុយ​ឲ្យ​លោក ហ៊ា​ល ទូច តាម​ការកំណត់​បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ា​ល ទូច និង​បក្ខពួក​កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​.​។

ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ឬ​ផ្លែឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពី​ច្រកព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ខេត្តកំពង់ឆ្នាំង ក្នុង​មួយ​រថយន្ត​ចាប់ពី​៨​ទៅ​១០​ម៉ឺន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេ​។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្លែឈើ​និង​ដឹកទំនិញ​ផ្សេងៗ​ពី​៨០​ទៅ​ជាង​១០០​គ្រឿង ដូច្នេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិច​ឡើយ​។ ចំណែក​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ទោះបី​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​ត្រូវ​បង់លុយ​ឲ្យ​លោក ហ៊ា​ល ទូច និង​បក្ខពួក​ក្នុង​មួយ​ជើង​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ​ដឹកទំនិញ​រាប់សិប​គ្រឿង​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ខេត្តកំពង់ឆ្នាំង ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ហ៊ា​ល ទូច និង​បក្ខពួក​តែម្តង​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *