អំពើពុករលួយរបស់លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ប្រភពពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើឲ្យរដ្ឋត្រូវខាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយលោក ហេង សំហៃ នៅតែបន្តប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះលោក គុណ ញឹម ដែលជាមេគយធំ ត្រូវបានគេដឹងថា ជាបង្អែករឹងមាំរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ទៅហើយ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាងមានខ្នងបង្អែករឹងមាំ ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ចំណែក លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។
តាមប្រភពពីមន្ត្រីនៅច្រកកំពង់ផែកែវផុស បានឲ្យដឹងថា លោក ហេង សំហៃ ទទួលបានតំណែងជាប្រធានការិយាល័យកំពង់ផែនេះច្រើនឆ្នាំមកហើយដោយពុំមានការផ្លាស់ប្តូរឡើយ ព្រោះលោក ហេង សំហៃ មានខ្នងបង្អែកយ៉ាងរឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលតាមច្រកកំពង់ផែកែវផុស បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបង់លុយលើតុក្រោមតុជាមួយលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស យ៉ាងសុខស្រួល។ ជាងនេះទៅទៀតឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស រាប់ក្បាលរថយន្តដឹកទំនិញយកលុយតាមអំពើចិត្តហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ទៅប្រើជាប្រចាំ។មានត