ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់និងល្បែងស៊ីសង ច្រើនប្រភេទទៀតកំពុងដំណើរ ការយ៉ា ងរ លូននៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ហើយមានពលរដ្ឋក្នុ ងមូលដ្ឋានចូលរួមលេ ងល្បែងស៊ីសង កាន់តែច្រើនឡើងៗ។ ប្រជាពលរដ្ឋបានរិះគន់ថា នាយប៉ុស្ដិ៍នគរបាលរ ដ្ឋបាលឃុំត្រពាំងប្រាសាទ ក៏ដូចជាមេឃុំត្រពាំងប្រាសាទ ព្រមទាំងអភិបាលស្រុកត្រពាំងប្រាសាទ និងអធិការនគរបាលស្រុកត្រពាំងប្រាសាទ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នោះឡើយ។ ផ្ទុយទៅវិញប្រហែលពួកគេទទួលបានផលប្រយោជន៍ពីម្ចាស់សង្វៀនបញ្ជល់មាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទទើបបណ្ដោយឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំងឡើងៗជាងមុនទៅទៀត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបើកលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ក៏មិនទាន់គិតគូរចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ប្រជាពលរដ្ឋក្នុងឃុំត្រពាំងប្រាសាទ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំត្រពាំងប្រាសាទ បានឲ្យដឹងទៀតថាក្នុងមួយអាទិត្យ គេបើកលេងល្បែងបញ្ជល់មាន់និងល្បែងស៊ីសងច្រើនប្រភេទចំនួន៦ថ្ងៃ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ ហើយសម្រាកតែថ្ងៃអាទិត្យប៉ុណ្ណោះ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានត្រូវប្រជាពលរដ្ឋសង្ស័យថា ជាអ្នកឃុបឃិតឲ្យមានល្បែងស៊ីសងកើតឡើងដើម្បីជាថ្នូរនឹងផលប្រយោជន៍ទើបគេអាចបើកល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ដោយគ្មានញញើតអ្វីទាំងអស់ ហើយសម្រាប់ការបញ្ជល់មាន់មួយគូៗមានដាក់ដើមថាន់រហូតរាប់ពាន់ដុល្លារឯណោះ។ ដូច្នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោ បែន លី មិនគួរបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំងនៅក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នោះទេព្រោះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។បឋម