លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួងសា​ធារណការនិងដឹ​កជញ្ជូនគួរពិនិ​ត្យមើល​ភាពអ​សក​ម្មនិងអំពើពុក​រលួយរបស់​លោ​ក គឹម​ សុវណ្ណប្រធានមន្ទី​រសាធារណការខេ​ត្តបន្ទា​​យមានជ័យ

By | October 7, 2018

ប្រភពពី​ឈ្មួញ​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា  មាន​រថយន្ត​ធំៗ​ដឹកទំនិញ​ឈប់​បន្តក ន្ទុយ​គ្នា​ចូល​បង់លុយ​ឲ្យ​មនុស្ស  ​ប្រចាំ​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥  ភូមិ​កូនដំរី សង្កាត់​និមិត្ត  ក្រុង​ប៉ោយប៉ែត ជា​រៀងរាល់ ថ្ងៃ​ហើយ​មិន ឃើញ​ រថយន្ត​ទាំងនោះ​ឡើង​ថ្លឹង​លើ​ជញ្ជីង​ឲ្យ​ បាន​ត្រឹមត្រូវ​នោះឡើយ​។ ម្ចាស់​រថយន្ត​ដឹក ជញ្ជូន​ទំនិញ​ធំៗ​ ត្រូវតែ​បង់លុយ ​តាម​ការកំណត់​បើ​ចង់​ចៀស​ផុតពី​ ការរំខាន​នានា ហើយ​សូម្បីតែ​ផ្លូវជាតិ​លេខ​៥  ចំណុច​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ក៏​កំពុង​ស្រុត​ខូច​ជា​បណ្ដើរៗ​ផងដែរ​ដោយ​មិនទាន់​ឃើញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ជួសជុល​នៅឡើយ​ទេ​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី អាច​ប្រែ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​បាវៗ​ក្នុង​មួយថ្ងៃៗ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ ផងដែរ​ព្រោះ​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ទេនោះ​គឺ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​

 ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ផ្លូវជាតិ​លេខ​៥ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដឹកជញ្ជូន​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ក្បាលដំរី ផ្លូវជាតិ​លេខ​៥ យ៉ាង​រលូន​ដោយ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​នេះ​តែប៉ុណ្ណោះ​។ ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ដែល​ឈរជើង​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ត្រូវ​បង់លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​១០​ម៉ឺន​រៀល​ដល់​៣០​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ច្រើន​រយ​គ្រឿង​បើកបរ​ឆ្លងកាត់ ដូច្នេះ​ក្រុមមន្ត្រី​ពុករលួយ​ប្រមូល​លុយ​បាន​មិនតិច​នោះទេ​។ ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី មិន​ខ្វល់​រឿង​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឬ​ខុស​លក្ខណៈ​បច្ចេកទេស​អ្វី​នោះទេ គឺ​ឲ្យ​តែ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *