តាមប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីង រថយន្តផ្លូវជាតិលេខ៨ បានឲ្យដឹង ថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រ ចាំស្ថានីយ៍ក្នុងភូមិព្រៃព្នៅ នោះដែរ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តធុនធំតទ្រុងឬសណ្ដោងកន្ទុយផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះបញ្ហាខាងលើនេះព្រោះបច្ចុប្បន្នផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង កំពុងរងការខូចខាតជាបន្តបន្ទាប់ដោយសាររថយន្តធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់ទាំងយប់ទាំងថ្ងៃ។ ចំណែកក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតជាប្រព័ន្ធ។
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថា ករណីមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន សុធា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ ទន្ទឹមនឹងនេះក្រុមឈ្មួញក៏ដូចជាក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តធុនធំផ្ទុកទំនិញលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។
ក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញនិងកសិផលឆ្លងកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិព្រៃព្នៅ គាបយកលុយពីពួកគាត់តាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ។ ក្រុមឈ្មួញនិងក្រុមអាជីវករបានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសពិនិត្យមើលទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ចំណុចព្រៃព្នៅ ជាបន្ទាន់។ ដោយហេតុថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ពួកគេឡើយ ហើយកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថឹ្លងលុយយ៉ាងសុខស្រួលទៅវិញ។
ប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ភូមិព្រៃព្នៅ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ទេនោះគឺក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថឹ្លងលុយយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។ ប្រភពដែលស្និទ្ធនឹងលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងថា លោក អ៊ុ ន សុធា មានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការ ទើបហ៊ានបើកដៃឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ធ្វើអ្វីៗតាមអំពើចិត្ត។បឋម