លោក​ សុខ​ លូអភិបាលខេត្ត​កំពង់ធំនិងលោ​ក ប៊ុន​ សុធីមេរដ្ឋបាល​ព្រៃឈើខេត្តកំ​ពង់ធំរក្សា​ភាពស្ងៀ​មស្ងាត់​ទុកឲ្យឈ្មួញ​ឈ្មោះ វិញ​ រ៉យនិងប្រពន្ធ​ឈ្មោះ​ជិន គឹមអន​ដឹក​ជញ្ជូន​​ឈើកាន់​តែ​ខ្លាំង​ឡើង

By | November 1, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ​  វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន  បាន​បង្ហើប​ឲ្យ​ដឹងថា  មន្ត្រីជាន់ខ្ពស់​ និង​សមត្ថកិច្ច ​ជាន់ខ្ពស់​ជាច្រើន ​នាក់​ក្នុង​ខេត្តកំពង់ធំ បានចាត់ទុ ក​ឈ្មួញ​ឈើ​២​នាក់​ប្ដី ​ប្រពន្ធ​ខាងលើនេះ  ជា​ប្រភព​ចំណូល ​របស់​ពួកគេ​ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះ ពាល់​ឈ្មួញ​ទាំង​២​នាក់​នេះ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធីរ ព្រមទាំង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​ផ្អាក​សកម្ម​ភាពជា​បណ្ដើរៗ​នោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​កាន់តែខ្លាំង​ឡើងៗ​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​ព្រៃ​ឡង់​ខេត្តព្រះវិហារ យកមកចែក​ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។ សូម្បី​តែព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នោះដែរ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​នេះឡើយ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារតែ​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ទើប​ប្រឹងប្រែង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​តក់ក្រហល់​។ ជាក់ស្ដែង​លោក ប៊ុន សុធី ត្រូវបាន​គេ​ដឹងថា ជា​ខ្នងបង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​លោក ប៊ុន សុធី ជា​ខ្នងបង្អែក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា មាន​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃទៀត​ដូចជា សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ ក៏​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះដែរ​។ អាច​និយាយបានថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ខាង​អាវុធហត្ថ​និង​ខាង​នគរបាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *