ប្រភពដែលស្និទ្ធនឹងលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា បច្ចុប្បន្នលោក សាប់ យឿន កំពុងសប្បាយប្រមូលលុយតាមរបៀប ពុករលួយពីក្រុមឈ្មួញនិងក្រុមអាជីវករ ដែលដឹកជញ្ជូនទំនិញចូល ទៅ ទឹកដីសៀម។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍ ថាលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បានបើកដៃឲ្យឈ្មួញនាំជ័រទឹករាប់សិបតោនចូលទឹកដីសៀមយ៉ាងរលូន។ តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញគ្មានច្បាប់អនុញ្ញាតចូលទឹកដីសៀមតាមច្រកជាំ គឺលោក សាប់ យឿន អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗ ហើយក៏មានមន្ត្រីនៅក្នុងសាលាខេត្តឧត្ដរមានជ័យ ទទួលផលប្រយោជន៍ជាប្រចាំទៀតផង។
ប្រភពពីមន្ត្រីសាលាខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ មានខ្នងបង្អែករឹងមាំនៅក្នុងសាលាខេត្តឧត្ដរមានជ័យ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគ្មានច្បាប់អនុញ្ញាតទៅស្រុកសៀម។ ជាងនេះទៅទៀតលោក សាប់ យឿន ត្រូវបានប្រភពខ្លះបានឲ្យដឹងថា ជាអ្នកឃុបឃិតជាមួយសមត្ថកិច្ចគយនិងសមត្ថកិច្ចជាច្រើនស្ថាប័នក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង យ៉ាងពេញបន្ទុក។ បញ្ហានេះគឺជារឿងដែលលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងសមត្ថកិច្ចក្នុងខេត្តឧត្តរមានជ័យ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះទង្វើរបស់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ គឺជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែត។ ក្នុងមួយខែៗឈ្មួញនាំចូលជ័រទឹកនិងទំនិញគ្មានច្បាប់អនុញ្ញាតទៅស្រុកសៀមតាមច្រកទ្វារអន្តរជាតិជាំ រាប់សិបតោនដូច្នេះលោក សាប់ យឿន អាចប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។
រឿងអាស្រូវរបស់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទាក់ទងនឹងការឃុបឃិតឲ្យឈ្មួញនាំជ័រទឹកចូលទៅស្រុកសៀម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវបានបើកកកាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ជាបន្ទាន់ផងដែរ។ ដោយហេតុថា ក្រៅពីឃុបឃិតឲ្យឈ្មួញនាំចូលជ័រទឹកទៅស្រុកសៀម គឺលោក សាប់ យឿន ក៏មានជាប់ពាក់ព័ន្ធនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងពេញបន្ទុកផងដែរ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ដែលចូលកាន់តំណែងជំនួសលោក ស ថាវី កាលពីពេលថ្មីៗកន្លងទៅនេះចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សាប់ យឿន ជាបន្ទាន់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយខែៗមានរថយន្តដឹកទឹកកក់បង្កប់ជ័រទឹកចូលទៅក្នុងទឹកដីសៀមរាប់សិបតោន ដែលជាប្រភពចំណូលរបស់លោក សាប់ យឿន ព្រមទាំងសមត្ថកិច្ចច្រើនស្ថាប័នទៀតនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង។(បឋម)