ប្រភពពីសមត្ថកិច្ចពា ក់ព័ន្ធបានឲ្យដឹងថា រហូតមកដល់ពេលនេះ ឈ្មួញមួយចំនួនធំដែល យកលោកឧត្តម សេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធ ហត្ថខេត្តក្រចេះ ធ្វើជាបង្អែក នៅតែបន្តសកម្មភាពដឹក ជញ្ជូនឈើចេញ ទៅស្រុក យួនដដែល ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត ដែលមានលោក សាន្ត ប៊ុនថាន ជាប ង្អែកដ៏រឹងមាំនៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅ លក់ស្រុកយួនទាំងយប់ទាំង ថ្ងៃដោយគ្មានញញើត អ្វីទាំងអស់។
នៅពេលថ្មីៗនេះលោក សាន្ត ប៊ុនថាន ចេញបទបញ្ជាឲ្យមន្ត្រីអាវុធហត្ថ ចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ចូនឈើខុសច្បាប់ក្នុងខេត្តក្រចេះ ក៏មិនអាចបិទបាំងការពិតបានឡើយព្រោះមជ្ឈដ្ឋាននានាបានដឹងយ៉ាងច្បាស់ថា កន្លងមកលោក សាន្ត ប៊ុនថាន ជាបង្អែករឹងមាំសម្រាប់ក្រុមឈ្មួញធំៗដឹកជញ្ជូនឈើទៅស្រុកយួនដោយមិនញញើតអ្វីទាំងអស់។
ពេលនេះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដាក់ពង្រាយកម្លាំងតាមផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៦ ដើម្បីចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បទបញ្ជារបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គឺជារឿងឥតន័យព្រោះឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីស្រុកស្នួលដដែលខ្លាំងក្លាជាងមុនទៅទៀតចេញទៅលក់ស្រុកយួនតាមច្រករបៀង ។ នរណាក៏ដឹងដែរថា កន្លងមកលោក សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ គឺជាអ្នកនៅពីក្រោយឈ្មួញធំៗដូចជាឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត ដែលល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ម៉ាខេត្តក្រចេះចេញទៅលក់ស្រុកយួន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញ ឈ្មួញឈ្មោះ ចែនី និងឈ្មួញដទៃទៀតនៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនដដែល ។ មានការលើកឡើងថា បទបញ្ជារបស់លោក សាន្ត ប៊ុនថាន មានមុខងារខាងបង្រ្កាបបទល្មើសព្រៃឈើគឺជារឿងឥតន័យ ព្រោះបច្ចុប្បន្នមានឈ្មួញច្រើននាក់ជាពិសេសមេឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល។ ជាពិសេសមេឈ្មួញធំៗដទៃទៀតដូចជា ឧកញ៉ា ជ័យ ឧកញ៉ា តុប វីដា និងឧកញ៉ា សឹង សំអុល ជាដើម នៅតែប្រើប្រាស់រថយន្តធុនធំប្រភេទយីឌុបខ្នាតយក្ស និងប្រភេទវ៉េអង ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែជិតខូងផ្លូវអស់ហើយ។(មានតភាគ)
រហូតមកដល់ពេលនេះឈ្មួញមួយចំនួនធំដែលយកលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ធ្វើជាបង្អែកនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដដែល។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត ដែលមានលោក សាន្ត ប៊ុនថាន ជាបង្អែកដ៏រឹងមាំនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញទៅលក់ស្រុកយួនទាំងយប់ទាំងថ្ងៃដោយគ្មានញញើតអ្វីទាំងអស់។