លោក​ សន នី​ប្រធានផ្សារ​ក្រោមខេត្តសៀម​រាបគិតតែប្រ​មូលលុយ​ដាក់ហោប៉ៅផ្ទា​​ល់ខ្លួនធ្វើឲ្យប៉ះពាល់កា​ររស់នៅរប​ស់ពលរ​ដ្ឋ​នៅក្រុងសៀមរា​បទាំងមូ​ល

By | October 19, 2018

ប្រជាពលរដ្ឋ​បាននិយាយថាផ្លូវថ្នល់​ ដែល​ពួកគាត់​រាប់រយ​គ្រួសារ​ត្រូវ​ ធ្វើដំណើរ​ឆ្លងកាត់​បែរ ជា​លោក សន នី អនុ ញ្ញាត ​ឲ្យ​មាន​អ្នកលក់ដូរ​ យ៉ាង​អនាធិបតេយ្យ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ ខ្លួន​មិន​គិតពី​ផលប៉ះ ពាល់​ដល់​ផល ប្រ យោជន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ជុំវិញ​ផ្សារ​ក្រោម​ខេត្តសៀមរាប មាន​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ទាំងនោះ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក សន នី ប្រធាន​ផ្សារ​ក្រោម​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះទេ​។ ដូច្នេះ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ក៏ដូចជា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ជុំវិញ​បញ្ហា​នេះ ហើយ​មិនត្រូវ​ទុក​ឲ្យ​លោក សន នី ប្រធាន​ផ្សារ​ក្រោម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​លោក សន នី ដែលជា​ប្រធាន​ផ្សារ​ក្រោម​ទេនោះ គឺ​គ្មាន​អាជីវករ​ឬ​ពលរដ្ឋ​ណា​ហ៊ាន​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ដូច​សព្វថ្ងៃនេះ​ទេ​។ បច្ចុប្បន្ន​នៅលើ​ផ្លូវ​នោះ​ពិបាក​ក្នុងការ​បើកបរ​ម៉ូតូ​ឬ​បើកបរ​រថយន្ត​ឆ្លងកាត់​យ៉ាងខ្លាំង ហើយ​ប្រសិនបើ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​គឺ​គ្មាន​ឡានទឹក​ណា​អាច​ចូល​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​ទេ​។

​​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​អំពាវនាវ​ឲ្យ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សន នី ប្រធាន​ផ្សារ​ក្រោម​ក្រុង​សៀមរាប ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក សន នី ប្រធាន​ផ្សារ​ក្រោម នៅតែ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​។ ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ហ៊ា ហាវ ចៅសង្កាត់​ស្វាយដង្គំ ក៏ដូចជា​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នៅ​ផ្សារ​ក្រោម​ខ្លាំង។បឋម

Leave a Reply

Your email address will not be published. Required fields are marked *