លោក​ វ៉ូ វណ្ណាប្រធាន​សាខាគយខេត្ត​កណ្ដាលប្រ​ព្រឹត្តអំពើពុ​ករលួយមិន​ញញើតអង្គ​ភាព​ប្រឆាំង​អំពើពុក​​រលួយ

By | September 25, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ូ វណ្ណា  ប្រធាន​សាខាគយ​ខេត្តកណ្ដាល  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ដែល ​ដឹកជញ្ជូន​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​ មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ ​ឆ្លងកាត់​ខេត្តកណ្ដាល  ចូលមក​រាជធានី​ភ្នំពេញ  សុទ្ធ​តែមាន​ទំនាក់ទំនង​ ជិតស្និទ្ធ​ជាមួយ​លោក  វ៉ូ វណ្ណា ទាំងអស់​។ ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក វ៉ូ វណ្ណា ទេនោះ​គឺ​មិនអាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​គ្រប់​ច្រក​ផ្លូវ​ក្នុង​ខេត្តកណ្ដាល ចូលមក​រាជធានី​ភ្នំពេញ បានឡើយ​។ អំពើពុករលួយ​របស់​លោក វ៉ូ វណ្ណា មាន​សភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​៕

ថ្មីៗ​នេះ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តកណ្ដាល មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល ជាបន្ទាន់​។ ដោយហេតុថា មួយរយៈ​ចុងក្រោយ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក វ៉ូ វណ្ណា នោះឡើយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​លោក វ៉ូ វណ្ណា មានអំណាច​កាន់តែ​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល រួចមក​គឺ​លោក វ៉ូ វណ្ណា ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ក្អម​សំណ និង​ច្រក​ផ្សេងៗ​ទៀត​ក្នុង​ខេត្តកណ្ដាល ភាគច្រើន​ជា​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​ឈ្មួញ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​បាន​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក វ៉ូ វណ្ណា យ៉ាង​រលូន​តែម្តង​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ តាម​ច្រក​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ដូចជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល ក្រោម​ការគ្រប់គ្រង​រប​ស់លោក វ៉ូ វណ្ណា គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ក្រុម​ឈ្មួញ​បាន​បញ្ជាក់ថា ទោះបី​ពួកគេ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ ថ្លៃ​បាយ​ថ្លៃ​ទឹក ឲ្យ​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល តាម​ការកំណត់​នោះទេ​។ ឈ្មួញ​មួយចំនួន​បាន​ត្អូញត្អែរថា អាជីវកម្ម​របស់​ពួកគេ​ទទួលបាន​ផលចំណេញ​កាន់តែ​តិច​ទៅៗ ព្រោះ​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល គាប​យកលុយ​តាមរបៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *