ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ធរួមទាំងអ្នកកាសែតផង កំពុងមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ខណេះដែលលេចឮ ព័ត៌មានគួរឲ្យគួរ អោយភ្ញាក់ថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានចែក ដីឲ្យអ្នកកាសែតមួយចំនួនស្ងាត់ៗ ក្នុងពេលដែល គេរិះ គន់ ថា ការចែកដីឲ្យអ្នកកាសែតនោះគឺដើម្បីកុំ ឲ្យសរសេរព័ត៌មានមិនប្រក្រតី មួយចំនួននៅក្នុងខេត្តនេះ ព្រោះខេត្តជាប់មាត់ សមុទ្រនេះ កំពុងផ្ទុះរឿងអាស្រូវ ដីធ្លីជាច្រើនកន្លងមក ។តាមប្រភពព័ត៌មាន ច្បាស់ការពីប្រជាពលរដ្ធបាន ឲដឹងថាមានអ្នកកា សែតភាគច្រើន អង្គុយពិភាក្សាគ្នាបានរាយការណ៍ថា លោកអភិបាលខេត្តខេត្តព្រះសីហនុ បានប្រគល់ដីឲ្យកាសែត ម្នាក់១ឡូត៍ហើយ មានចំនួនច្រើននាក់ផងដែរ តែអ្នកកាសែតមួយចំនួនក៏មិន ទទួលបានដែរ ព្រោះមិនចេះ អែបឡបនិង ឡេមឡើម លើក ដៃលើកជើងគឺអត់ ម្តងហើយអ្នកកាសែតខ្លះ ហ៊ានអះអាងថាមិនឲមាន ពតិ័មានចុះផ្សាយ រឿងអាស្រូវក្នុង ខេត្ត ព្រះសី ហ នុ នេះតែម្តង? ។
ប្រភពដដែលនោះ បានបន្តថា អ្នកកាសែត មួយចំនួន និយាយអះអាងថា គាត់ទទួលបាន ដីភ្លាមលក់ភ្លែត មិនទុក យូទេព្រោះខ្លាចអង្គភាព ដឹងគេទាមទារចំណែក ។ ចំណែកអ្នកខ្លះទៀតនិយាយថា អញទុកសិនហើយ ព្រោះហាងឆេងដីធ្លីឡើងរ ហូត ឯអ្នកខ្លះទៀត និយាយថា បើបានហើយកុំអួតពេក ព្រោះនេះជាអន្ទាក់វន្ត័ ក ប្រយត្ន័តែអង្គភាពដឹងគេ សរសេររិះគន់រដ្ឋបាល ខេត្ត នោះ ងាប់ហើយ ។
ពាក់ព័ន្ធករណីនេះ លោកអភិបាលរងខេត្តម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ ថារដ្ឋបាល ខេត្តព្រះសីហនុពិត ជាបានចែកដីឲ្យអ្នកាសែតនិងទូរទស្សន៍ ប្រមាណជាង១០នាក់មែននៅចំណុច អូរអារ៉េវក្នុងតំបន់ក្បាលឆាយ? ។(បឋមពតិ័មានលំអិតលេខក្រោយ)